រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងថា បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៩នាក់ថ្មីបន្ថែមទៀតលើបុរសជនជាតិខ្មែរ តែសុទ្ធជាករណីនាំចូលពីប្រទេសអារ៉ាប៊ីសាអូឌីត។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា អ្នកដែលមានផ្ទុកជំងឺកូវីដ-១៩នេះ សុទ្ធជាអ្នកធ្វើដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌីត កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។ អ្នកជំងឺទាំង៩នាក់នេះ ត្រូវបានពិនិត្យរកឃើញជំងឺកូវីដ១៩ កាលពីថ្ងៃទី១៣ ខែកក្កដា ហើយត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ-១៩ ទាំង៩នាក់នេះរួមមាន៖ ១- បុរសជានជាតិខ្មែរអាយុ ២៤ឆ្នាំ មានអាស័យដ្ឋាននៅភូមិ១សង្កាត់ច្រាំងចំរះខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ២- បុរសជនជាតិខ្មែរអាយុ ២៥ឆ្នាំ មានអាស័យដ្ឋាននៅភូមិកំពង់ត្រឡាច ឃុំកំពង់ត្រឡាច ស្រុកកំពង់ ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ៣- បុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ មានអាស័យដ្ឋាននៅភូមិទួលទោកឃុំកំពង់ហ្លួង ស្រុកពញ្ញាឮ ខេត្តកណ្ដាល ។ ៤- បុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅភូមិដំណាក់ពពេល ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ៥- បុរសជនជាតិខ្មែរអាយុ ២៧ឆ្នាំ មានអាស័យដ្ឋាននៅភូមិសោយ១ ឃុំប៊ុស១ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ៦- បុរសជនជាតិខ្មែរអាយុ ២៨ឆ្នាំ មានអាស័យដ្ឋាននៅភូមិ៦ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំ។ ៧- បុរសជនជាតិខ្មែរអាយុ ២៨ឆ្នាំ មានអាស័យដ្ឋាននៅភូមិស្វាយឃ្លាំង ឃុំទីភក្រូចឆ្មាររ ខេត្តត្បូងឃ្មុំ ។ ៨- បុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅភូមិទួលសម្បត្តិ ឃុំ ថ្មីសំដុះ ស្ត្រីចក្រថ្នាក់ខេត្តត្បូងឃ្មុំ ។ ៩- បុរសជនជាតិខ្មែរអាយុ ៣០ឆ្នាំ មានអាស័យដ្ឋាននៅភូមិវិហារសម្បូរឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

សូមបញ្ជាក់ថា គិតត្រឹមមកដល់ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នេះក្រសួងសុខាភិបាលកម្ពុជា បានរកឃើញមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១៦៥នាក់ (ស្ត្រី៤០នាក់ និងបុរស ១២៥នាក់) និងព្យាបាលបានជាសះស្បើយចំនួន ១៣៣នាក់ (ស្រី៣៩នាក់ និងបុរស៩៤នាក់) ៕