រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០៖ ជាដំណឹងល្អមួយសម្រាប់អតិថិជនទាំងអស់របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដោយសារតែការចូលរួមគាំទ្រការរីកលូតលាស់អាជីវកម្មរបស់អតិថិជន ទើបធនាគារ អេស៊ីលីដា ភីអិលស៊ី បានបញ្ចុះការប្រាក់ពី០,៤០% រហូតដល់១% ក្នុង១ឆ្នាំ បន្ថែមទៀត លើការស្នើសុំឥណទានថ្មី គ្រប់ប្រភេទ ដែលមានសុពលភាពចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

អតិថិជនទាំងអស់អាចដាក់សំណើសុំតាមរយៈ អេស៊ីលីដាទាន់ចិត្ត ឬនៅតាមការិយាល័យធនាគារ អេស៊ីលីដា ភីអិលស៊ី រាជធានី ខេត្ត ក្រុង ដើម្បីឲ្យភ្នាក់ងារយើងខ្ញុំធ្វើការទំនាក់ទំនង និងរៀបចំជូនបានទាន់ពេល។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនង ធនាគារ អេស៊ីលីដា ភីអិលស៊ី តាមរយៈ៖ ការិយាល័យទំនាក់ទំនងអតិថិជន លេខទូរស័ព្ទ ០២៣ ៩៩៤ ៤៤៤ /០១៥ ៩៩៩ ២៣៣ ឬ នៅគ្រប់បណ្តាការិយាល័យធនាគារ អេស៊ីលីដា រាជធានី ខេត្ត ក្រុង ។
គេហទំព័រ : www.acledabank.com.kh