ក្រុមហ៊ុនសហរដ្ឋអាមេរិកកំពុងត្រៀមបញ្ចេញលទ្ធផលប្រាក់ចំណូលរបស់ពួកគេខណៈមេរោគកូរ៉ូណាបន្តការរាលដាល។ ទីផ្សារនឹងផ្តោតលើការព្យាករណ៍ណាមួយសម្រាប់ត្រីមាសខាងមុខនៅពេលពួកគេស្វែងរកគន្លឹះសម្រាប់ទស្សនវិស័យសេដ្ឋកិច្ច។

ក្រុមអ្នកវិភាគរំពឹងថានឹងមានរូបភាពអាប់អួរខណៈដែលក្រុមហ៊ុនធំៗ នៅសប្តាហ៍នេះចាប់ផ្តើមប្រកាសប្រាក់ចំណូលរបស់ពួកគេសម្រាប់ត្រីមាសខែមេសា ដល់ខែមិថុនា។ ប៉ុន្តែក្រុមហ៊ុនដែលទាក់ទងនឹងវិស័ព័ត៌មានវិទ្យា IT គួរតែជាករណីលើកលែង។

ប្រជាជនដែលស្នាក់នៅក្នុងផ្ទះស្ថិតក្រោមការបិទក្រុងទំនងជានឹងបង្កើនតម្រូវការសម្រាប់ក្រុមហ៊ុនជាច្រើនដូចជា Netflix, Amazon និង Apple ។ សកម្មភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកភាគច្រើនត្រូវបានផ្អាកនៅក្នុងត្រីមាសទី ២ ចំពេលដែលមនុស្សជាច្រើននិយាយថាជាវិបត្តិសេដ្ឋកិច្ចអាក្រក់បំផុតចាប់តាំងពីវិបត្តិសេដ្ឋកិច្ចដ៏ធំ។