យោង​តាម​របាយការណ៍​ផ្សេង​ៗ​បាន​ឲ្យ​ដឹង​ថា តារា​សម្តែង Kelly Preston តា​រាហូ​លី​វូ​ដ​ស្រី​ល្បីឈ្មោះ​ដែល​ចូលរួម​សម្តែង​ក្នុង​រឿង​កំប្លែង​បែប​រ៉ូ​មែន​ទិច «Jerry Maguire» ឆ្នាំ​១៩៩៦ និង​ត្រូវជា​ភរិយា​របស់​តា​រាហូ​លី​វូ​ដ John Travolta បាន​ទទួលមរណៈភាព​ហើយដោយ​សារ​តែ​ជំងឺមហារីក​សុដន់ ។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Sputnik ដែល​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២០ នេះ ។

លោក Travolta​ ​ដែល​ត្រូវជា​ស្វាមី​តារា​ស្រី​ល្បីឈ្មោះ​រូប​នេះ​បាន​សរសេរ​នៅ​លើ​ទំព័រ​បណ្តាញ​សង្គម Instagram របស់​គាត់​ថា «​ខ្ញុំ​ពិតជា​សោកស្តាយ​ណាស់ ខ្ញុំ​សូម​ជូនដំណឹង​ដល់​អ្នក​ទាំងអស់​គ្នា​ថា ភរិយា​ដ៏​ស្រស់​ស្អាត​របស់ខ្ញុំ​ឈ្មោះ Kelly បាន​បាត់បង់​ជីវិត​ហើយ​បន្ទាប់​ពី​ការ​តស៊ូ​រយៈពេល​២​ឆ្នាំ​ជាមួយ​ជំងឺមហារីក​សុដន់​» ។

Kelly Preston សម្តែង​ក្នុង​ខ្សែភាពយន្ត​ជា​ច្រើន​រួម​មាន Jerry Maguire, Twins’s 1988, Jack Frost, The Cat in the Hat និង​ខ្សែភាពយន្ត​ជា​ច្រើន​ទៀត ។ នាង និង​ស្វាមី​បាន​រៀប​ការ​អស់​រយៈពេល​២៨​ឆ្នាំ​ហើយ​មានកូន​៣​នាក់​គឺ​កូនស្រី Kelly (​អាយុ​២០​ឆ្នាំ​), កូនប្រុស Benjamin (​អាយុ​៩​ឆ្នាំ​) និង​កូនប្រុស Jet ដែល​បាន​ទទួលមរណភាព​នៅ​អាយុ ១៦ ឆ្នាំ​ក្នុង​ឆ្នាំ ២០០៩ ៕