បរទេស៖ ប្រធាន ក្រុមហ៊ុនអាកាសចរណ៏ Emirates បាននិយាយថាក្រុមហ៊ុនអាកាសចរណ៍ មជ្ឈឹមបូព៌ាមួយនេះ គ្រោងនឹងកាត់បន្ថយការងារចំនួន ៩,០០០ នាក់ ដោយសារតែជំងឺរាតត្បាត កូរ៉ូណា។ នេះជាលើកទីមួយហើយ ដែលក្រុមហ៊ុនដឹកទំនិញធុនធ្ងន់ ធំជាងគេបំផុតនៅលើពិភពលោក បានបង្ហាញពីចំនួនការងារដែលត្រូវបាត់បង់។ មុនពេលមានវិបត្តិ ក្រុមហ៊ុនអាកាសចរណ៏ Emirates មានបុគ្គលិក ៦០.០០០ នាក់។

លោក Sir Tim Clark បាននិយាយថាក្រុមហ៊ុនអាកាសចរណ៍បានកាត់បន្ថយបុគ្គលិករបស់ខ្លួនមួយភាគដប់ រួចទៅហើយ ប៉ុន្តែលោកបាននិយាយថាយើងប្រហែលជាត្រូវកាត់បន្ថយមួយចំនួនទៀត ដល់ទៅ ១៥%” ។ ឧស្សាហកម្មអាកាសចរណ៍ពិភពលោក បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយមេរោគឆ្លងវី រុស កូរ៉ូណា ដែលសកម្មភាពទាំងអស់ត្រូវបានបញ្ឈប់។ ការកាត់បន្ថយការងារធ្វើឱ្យឧស្សា ហកម្មអាកាសចរណ៍ មានការព្រួយបារម្ភក្នុងចំណោមបុគ្គលិករបស់ក្រុមហ៊ុន Emirates ដែលថាស្ថានការណ៍កាន់តែអាក្រក់ទៅ ៗ ។

យ៉ាងហោចណាស់អាកាសយានិក ៧០០ នាក់ក្នុងចំណោម ៤.៥០០ នាក់របស់ក្រុមហ៊ុនអាកាសចរណ៍ត្រូវបានផ្តល់ការជូនដំណឹងអំពីការលែងត្រូវការ នៅសប្តាហ៍នេះ ។ សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ ដែលតំណាងឱ្យក្រុមហ៊ុនអាកាសចរណ៍ចំនួន ២៩០ កំពុងធ្វើការព្យាករណ៍ថាក្រុមហ៊ុនអាកាសចរណ៍នានានៅលើពិភពលោកនឹងបាត់បង់ប្រាក់ជាង ៨៤ ពាន់ដុល្លារ និងការងារមួយលានការងារនៅក្នុងឆ្នាំនេះ។

កាលពីសប្តាហ៏កន្លងទៅនេះក្រុមហ៊ុន United Airlines ដែលជាក្រុមហ៊ុនធំមួយក្នុងចំណោមក្រុមហ៊ុនធំទាំងបីនៅសហរដ្ឋអាមេរិក បានព្រមានថាបុគ្គលិករបស់ខ្លួន ប្រហែល ចំនួន ៣៦,០០០ នាក់និងត្រូវកាត់បន្ថយ ដោយសារតែការធ្លាក់ចុះនៃតម្រូវការធ្វើដំណើរតាមផ្លូវអាកាស ៕