ភ្នំពេញ៖ រសៀល ថ្ងៃ ទី ១១ ខែកក្កដា ឆ្នាំ ២០២០ លោក លី សុខ លេង ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​លោក គង់ ខេមរា ចៅក្រម​សាលាដំបូង​ខេត្តកោះកុង ដាក់​ពន្ធនាគារ​ព្រៃ​ស​(PJ)​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​មនុស្សឃាត​ដោយ​អ​ចេតនា ពាក់​ពន្ធ​ករណី​បើករថយន្ត​ដេញ​បំ​បុក​ស្រី​ម្នាក់​ដែល​ជាប់​ស​ថ្ស័​យ​ជា​ចោរឆក់​កាបូប ។

ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​លោក​ចៅក្រម​ខេត្តកោះកុង​នោះ បន្ទាប់​ពីលោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​ការ​ស៊ើបសួរ​លើ​សំណុំរឿង​នេះ​ចប់​សព្វគ្រប់ នឹង​បាន​ចោទប្រកាន់​លោក គង់ ខេមរា ជា​ផ្លូវការ​ពី​បទ​.​មនុស្ស ឃាត​ដោយ​អ​ចេតនា កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២០ ។

សូមបញ្ជាក់​ថា សំណុំរឿង​នេះ​តំណាង​អយ្យការ​បាន​ចំណាយពេល​បើក​ការ​សាកសួរ​លើ​ជនសង្ស័យ​អស់​រយៈពេល​១​ថ្ងៃ ទើបបាន​ចោទប្រកាន់​ជា​ផ្លូវការ និង​បាន​ចាត់​បញ្ជូន​ទៅ​ខាង​ចៅក្រម​ស៊ើ​សួរ ដើម្បី​បន្ត​នីតិវិធី ៕