ខេត្តស្ទឹងត្រែង៖ ជនសង្ស័យជាឪពុកប៉ុនប៉ងចាប់រំលោភកូនបង្កើតខ្លួនឯង តែដោយសារកូនស្រីស្លៀកខោជាច្រើនជាន់ ប្រឹងរើបម្រះ និងស្រែកឱ្យគេជួយទាន់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចភូមិថ្មី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។

ជនសង្ស័យជាឪពុកឈ្មោះ អាត អាង អាយុ៤៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកកូនបង្កើតឈ្មោះ អ.ម.ន អាយុ១៥ ឆ្នាំ(អនីតិជន) រស់នៅជាមួយជនសង្ស័យជាឪពុកបង្កើត ។

មុនពេលកើតហេតុ វេលាម៉ោង៥ទៀបភ្លឺថ្ងៃទី១០ ខែកក្កដា ជនសង្ស័យជាឪពុក បានធ្វើសកម្មភាពប៉ុនប៉ងរំលោភកូនស្រីខ្លួនឯងបង្កើត តែដោយសារកូនស្រីស្លៀកខោជាច្រើនជាន់ និងមានការរើបម្រះ ហើយស្រែកឲ្យគេជួយ ទើបផ្អើលដល់អ្នកជិតខាងរាយការណ៍ដល់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសាមគ្គី ឱ្យចុះមកធ្វើការឃាត់ខ្លួន និងធ្វើកំណត់ហេតុ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងស្ទឹងត្រែង ដើម្បីចាត់ការបន្តតាមនីតិវិធី៕