រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០នេះ គណកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានធ្វើការបិទវគ្គបណ្តុះបណ្តាលស្តីពី “ក្រមនិតិវិធីព្រហ្មទណ្ឌ និងតួរនាទីភារកិច្ចមន្ត្រីនគរបាលយុត្តិធម៌” ក្រោមអអធិបតីភាពរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច ផាន់ណា និង លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញាអមអយ្យការតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា ។

នៅក្នុងឱកាសនោះ ក៏មានការចូលរួមពីបណ្តាស្ថាប័ន និងក្រុមហ៊ុនឯកជនពាក់ព័ន្ធជាច្រើន ជាពិសេសក៏មានការចួលរួមពីលោក វណ្ណ សុភានោ អគ្គនាយកក្រុមហ៊ុន អរអេហ្វស្រ៊ីវើល ខេមបូឌា ឯ.ក RF3WORLD (Cambodia) Co., Ltd ព្រមទាំងសហការីជាច្រើន ដោយលោក បានប្រគល់កាដូរអនុស្សាវរីយ៍ ជូនដល់ថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបផងដែរ ៕