វ៉ា​ស៊ី​ន​តោន ៖ ក្រសួងការបរទេស​សហរដ្ឋអាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ ខែកក្កដា ២០២០​ថា ខ្លួន​បាន​យល់ព្រម​លក់​នូវ​យន្តហោះ​ចម្បាំង Lockheed Martin F-35 ចំនួន​១០៥​គ្រឿង ទៅ​ឲ្យ​ប្រទេស​ជប៉ុន ក្នុង​តម្លៃ​ប្រមាណ ២៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក នេះ​បើ​យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន Reuters

សំណើ​របស់​ជប៉ុន រួម​មាន យន្តហោះ F-35A ចំនួន ៦៣​គ្រឿង និង​យន្ដហោះ​ប្រភេទ F-35B ចំនួន​៤២ គ្រឿង​, ព្រមទាំង​ម៉ាស៊ីន Pratt ចំនួន ១១០​គ្រឿង និង​ម៉ាស៊ីន Whitney F135 ចំនួន​១១​គ្រឿង និង​គ្រឿង​បរិក្ខា​ដែល​ពាក់ព័ន្ធ ។

ក្រសួងការបរទេស​បាន​និយាយ​ថា “​វា​មាន​សារៈសំខាន់​ណាស់ សម្រាប់​ផលប្រយោជន៍​ជាតិ​របស់​សហរដ្ឋអាមេរិក ក្នុង​ការ​ជួយ​ដល់​ប្រទេស​ជប៉ុន ដើម្បី​អភិវឌ្ឍ និង​រក្សា​នូវ​សមត្ថភាព​ការពារ​ខ្លួន​ដ៏​រឹង​មាំ និង​មាន​ប្រសិទ្ធិ​ភាព​” ដោយ​បន្ថែម​ថា ការ​លក់​យន្តហោះ​ទៅ​តាម​ការ​ស្នើ​សុំ​របស់​ជប៉ុន មិន​បាន​ធ្វើ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​តុល្យភាព​យោធា នៅ​ក្នុង​តំបន់​ឡើយ ។ យន្ដហោះ F-35 ត្រូវ​បាន​ផលិត​នៅ​ឯ​រោងចក្រ Lockheed Martin ក្នុង​ទីក្រុង Fort Worth រដ្ឋ​តិច​សាស់ ប៉ុន្តែ​សម្ព័ន្ធមិត្ត បាន​ប្រមូលផ្តុំ​យន្តហោះ​សម្រាប់​ខ្លួន​ពួក​គេ នៅ​ក្នុង​កិច្ចប្រជុំ​ចុង​ក្រោយ និង​បាន​ពិនិត្យ​មើល​ទីតាំង​នានា នៅ​ជប៉ុន និង​អ៊ី​តា​លី ។

កាលពី​ខែមីនា មន្ទីរ​ប៉ង់​តា​ហ្គោ​ន ក៏​បាន​និយាយ​ថា ក្រុមហ៊ុន​ឧស្សាហកម្ម​ធន់​ធ្ងន់ Mitsubishi កំពុង​បិទ​រោងចក្រ​នៅ​ជប៉ុន អស់​រយៈពេល​មួ​យស​ប្តា​ហ៍ ដោយសារ​តែ​ការ​ព្រួយបារម្ភ​អំពី​មេរោគ​កូ​វី​ដ​១៩ ៕