ក្មេង​ស្រី​ជំទង់​ជនជាតិ​រូ​ម៉ា​នី​ម្នាក់​អះអាង​ថា​នាង​បាន​លក់​ព្រហ្មចារី​ហ៍​របស់​នាង​ឲ្យ​អ្នកជំនួញ​ហុងកុង​ម្នាក់​ក្នុង​តម្លៃ​២​លាន​ផោន​ឬ​ស្មើនឹង​២,៥៦​លាន​ដុល្លារ​អា​មេ​រិ​ក ។ បើ​ទោះជា​ក្រុម​គ្រួសារ​របស់​នាង​គំរាម​កាត់កាល​ឬ​លែង​ទទួលស្គាល់​នាង​ជា​កូន​យ៉ាងណា​ក្តី​ក៏​នារី​វ័យ​១៨​ឆ្នាំ​ឈ្មោះ Aleexandra Khefren រូប​នេះ​បាន​ប្រកាស​ថា នាង​បាន និង​កំពុង​លក់​ភាព​បរិសុទ្ធ​របស់​នាង​កាលពី​ឆ្នាំទៅ ។ នេះបើយោងតាមប្រភពទីភ្នាក់ងារសារព័ត៌មាន Daily Mail ដែលបានចេញផ្សាយ ។

នាង Khefren ជាតា​រា​ម៉ូ​ដែល​មាន​ម​ហិ​ច្ឆិ​តា​ធំ​ម្នាក់​មក​ពី​ទីក្រុង Bucharest ប្រទេស​រូ​ម៉ា​នី ដោយ​នាង​បាន​កក់​សណ្ឋាគារ​មួយ​ហើយ​ទាក់ទង​ជាមួយ​អ្នកជំនួញ​ហុងកុង​ម្នាក់​ដែល​នាង​បាន​ទំនាក់ទំនង​ជាមួយ​តាម​រយៈ​ក្រុមហ៊ុន Cinderella Escorts ដែល​ជា​គេហទំព័រ​មួយ​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់​ដែល​នឹង​យក​២០%​នៃ​ទឹកប្រាក់​២​លាន​ផោន​នោះ ។

នាង​បាន​ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន The Star ថា «​ខ្ញុំ​ចង់​លក់​ព្រហ្មចារី​ហ៍​របស់ខ្ញុំ​តាម​រយៈ​ក្រុមហ៊ុន Cinderella Escorts ជា​ជាង​នៅ​ថ្ងៃ​អនាគត​ប្រគល់​វា​ឲ្យ​មិត្ត​ប្រុស​ដែល​ចាក​ចេញពី​ខ្ញុំ​ក្នុង​មធ្យោបាយ​ណាមួយ​នោះ ។ ខ្ញុំ​គិត​ថា​មនុស្ស​ស្រី​ដទៃ​មាន​អាកប្បកិរិយា​ដូច​គ្នា​នេះ​ដែរ​» ។

ទោះជា​យ៉ាងណា​ក្រុមហ៊ុន​ខាងលើ​បាន​បញ្ជាក់​ថា ចាប់តាំងពី​នាង Khefren បាន​សម្រេចចិត្ត​ប្រកាស​លក់​ព្រហ្មចារី​ហ៍​ជា​សាធារណៈ​មក​មាន​មនុស្ស​ស្រី​ក្រមុំ​ជាង​៣០០​នាក់​បាន​ទាក់ទង​មក​ទី​ភ្នា​ក់​ក្រុមហ៊ុន​ដើម្បី​ចង់​លក់​ដូច​នាង​ដែរ ៕