ភ្នំពេញ៖ ស្រ្តីតែងខ្លួនជាប្រុសឆក់កាបូបលុយចៅក្រមតុលាការខេត្តកោះកុងបានជិត១០.០០០ដុល្លារបានសម្រេច ហើយជិះម៉ូតូគេចខ្លួនត្រូវ ម្ចាស់បើករថយន្តដេញទាន់បុកស្លាប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី៨ ខែកក្ដដា ឆ្នាំ២០២០ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នៅមុននេះបន្តិចយោងតាមការបង្ហោះរបស់លោក ផែង វណ្ណៈ ក៏បានទម្លាយវិដេអូថ្មីមួយទៀតដែលបង្ហាញពីសកម្មភាពចោរស្រីឆក់កាបូបលោកចៅក្រម គង់​ ខេមរា​ ដែលចុះពីលើរថយន្តបម្រុងនឹងឆ្លងផ្លូវ ហើយភ្លាមៗលោកចៅក្រម ក៏បានបើករថយន្តត្រឡប់ក្រោយដើម្បីដេញតាមចោរឆក់យកកាបូបលោកវិញបានសម្រេច តែចោរស្រីក៏បានស្លាប់បាត់បង់ជីវិត។

ដើម្បីជ្រាបច្បាស់សូមប្រិយមិត្តអញ្ជើញទស្សនាវីដេអូ ដូចខាងក្រោម៖

វីដេអូ​សកម្មភាព​ចោរស្រី​ឆក់​កាបូប​ លោក​គង់​ ខេមរា​ ចៅក្រម​អមសាលាដំបូង​ខេត្ត​កោះកុង​ រសៀល​ថ្ងៃ​ទី​ ៨​ ខែ​ កក្កដា​ ឆ្នាំ​ ២០២០​ និង​ លោកចៅក្រម​ បត់​ឡានដេញតាម​ ។

Posted by Pheng Vannak News on Thursday, July 9, 2020