រាជធានីភ្នំពេញ ៖ បើ​យោង​តាមការបង្ហោះរបស់​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ Sopheak Uy ការពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០​នេះបាន​សរសេរ​អោយ​ដឹង​ថា ដោយសារ​តែ​បណ្ណ​មួយ​សន្លឹក​នេះ ត្រូវ​រត់​ចុះ​រត់ឡើង​ចង់​៣​អាទិត្យ (​ប៊ិះ​មេ​ដេញ​ក្បាល​ចោល​) ៖

១. ទៅ​មក​សាលា​ខណ្ឌ​២​ដង ដើម្បី​បញ្ជាក់​អត្តសញ្ញាណ​បណ្ណ (​ចាំ​៥​ថ្ងៃ​)
២. បញ្ជាក់​សាក្សី​និង​ផ្តិត​មេដៃ​នៅ​សង្កាត់
៣. ទៅ​បង់ពន្ធ​ផ្លូវ​នៅ​អេ​ស៊ី​លី​ដា
៤. បង់ពន្ធ​ប្រថាប់ត្រា ទៅ​មក​ពន្ធដារ​ធំ​មិន​តិច​ជាង​៤-៥​ដង ទេ

– counter មាន​តែ​២ តែ​មនុស្ស​២០-៣០​នាក់​ប្រជ្រៀត​គ្នា គ្មាន​លេខ​ត្រឹមត្រូវ (​ក្រោយមក​ឃើញ​មានការ​កែប្រែ ដោយ​មាន​អ្ន​កា​ឆែក​ឯកសារ​និង​ផ្តល់​លេខ​រៀង​ជា​មុន មុន​ពេល​ចូល​ខាងក្នុង​)

– អត់​ទាន់​បង់ពន្ធ​ផ្លូវ​អត់​ទទួល​ពាក្យ​ទេ
– បង់​ជា​លុយ​ខ្មែរ​ឲ្យ​គ្រប់​ចំនួន (​អធ្យាស្រ័យ​មិន​មាន​ពេល​អាប់​លុយ​ជូន​ទេ​)
– ឯកសារ​គ្រប់​និង​ត្រឹមត្រូវ​ហើយ ត្រូវ​កូ​ពី​មួយ​ច្បាប់​ទៀត​ដើម្បី​ភ្ជាប់​មក​ជាមួយ​ឯកសារ​ដើម
– បង់លុយ​គ្រប់ ឯកសារ​ត្រឹមត្រូវ​ហើយ ណាត់​យក​៤-៥​ថ្ងៃ​បន្ទាប់ ដល់​ពេល​ណាត់​ទៅ​យក ឯកសារ​មិន​ទាន់​ហើយ ចាំ​ថ្ងៃនេះ​ថ្ងៃ​នោះ ចាំ​មក​យក​ម្តងទៀត (​ធ្វើ​ដូច​ឯង​ទំនេរ​ណាស់​ចឹ​ង​)

៥. ដាក់​ឯកសារ​នៅ​គមនាគមន៍ ទៅ​វិញ​ទៅ​មក​៣​ដង (​បើសិនជា​មាន​ឯកសារ​គ្រប់គ្រាន់​និង​ត្រឹមត្រូវ​)
– ដើរ​សួរ​គេ​៤-៥​កន្លែង បានដឹង​ថា​ត្រូវ​យក​ឯកសារ​ទៅ​ដាក់​នៅ​ខាង​ណា (​ខ្វះ​ផ្លា​ក​សំគាល់​តាម​បន្ទប់​)
– ត្រូវ​ដាក់​ឯកសារ​ឆ្លង​ក្រុមបច្ចេកទេស​ដើម្បី​ត្រួតពិនិត្យ រួច​ទើប​ដាក់​កន្លែង​ទទួល​ឯកសារ (​គ្រាន់តែ​កត់​លេខ​ទូរស័ព្ទ​ផ្លា​ល់​ខ្លួន​លើ​សឺ​ម៊ី មិន​ផ្តល់​កន្ទុយ​សន្លឹក​សំគាល់​អី​ទេ បើ​បាត់​ឯកសារ​ហ្នឹង​ដឹង​តែ​ទឹកភ្នែករ​ហ៉េ​មរ​ហ៉ា​ម​ហើយ មិនដឹង​ទៅ​ទៀមទារ​ពី​ណា​ទេ​)

– ដាក់​ឯកសារ​រួច​ហើយ ត្រូវ​រង់ចាំ​៤-៥​ថ្ងៃ រួច​ហើយ​គេ​នឹង​តេ​ហៅ​ដើម្បី​ទៅ​យក​ឯកសារ
– ដល់​ថ្ងៃ​យក​ឯកសារ លឺ​គេ​តេ​ហៅ​ខំ​តែ​អរ ស្មាន​តែ​ឯកសារ​ចុង​ក្រោយ​ហើយ​។ មាន​ឯណា ទៅ​យក​ឯកសារ​ដែល​មាន​ភ្ជាប់​ជាមួយ​ឯកសារ​របស់​ម្ចាស់​យានយន្ត​មុន ទៅ​ឆ្លង​ក្រុមបច្ចេកទេស​ម្តងទៀត រួច​យក​ដាក់​នៅ​កន្លែង​ទទួល​ឯកសារ​វិញ ហើយ​រង់ចាំ​ប្រហែល​៣០​នាទី ដើម្បី​គេ​ព្រី​ន​ក្រដាស​ដើម្បី​យក​ទៅ​បង់លុយ​នៅ​វី​ង
– បង់លុយ​នៅ​វី​ង​រួច​ហើយ យក​មក​កូ​ពី​មួយ​សន្លឹក​រួច​យក​កន្លែង​ទទួល​ពាក្យ​មួយទៀត (​ស្មាន​តែ​បាន​ព្រី​ន​យក​ភ្លាម​ៗ​ដូច​បណ្ណ​បើកបរ ព្រោះ​ព្រី​ន​សន្លឹក​បណ្ណ​ដូច​គ្នា មាន​ណា​២​ថ្ងៃ​បន្ទាប់​ទើប​អាច​ទៅ​យក​បាន​)
– យាត្រា​ជា​លើក​ចុង​ក្រោយ​ដើម្បី​ទៅ​យក​បណ្ណ​មួយ​សន្លឹក​នេះ​។

https://1.bp.blogspot.com/-HU4S_4ZwpRg/Xwb_-kooKUI/AAAAAAAAUzs/jOlliNdVMy08TOXD4QntkZ8Cn8z5mP34gCLcBGAsYHQ/s1600/Annotation%2B2020-07-09%2B183048.jpg អនុសាសន៍​ជា​រួម​៖ បើ​យក​ល្អ​បង់លុយ​ឲ្យ​គេ​ជួយ​រត់ការ​ឲ្យ​ទៅ ៕