ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានបឋមពីទីភ្នាក់ងារសារព័ត៌មានរបស់ក្រុមការងារយើងបានឲ្យដឹងថា មានជនសង្ស័យ២នាក់ បានធ្វើសកម្មភាពឆក់កាបូបបានសម្រេច តែត្រូវម្ចាស់តាមទាន់ដេញបុក បណ្តាលអោយឲ្យជ្រុលចង្កូតទៅបុកឡានមួយគ្រឿង បណ្ដាលឲ្យស្លាប់នៅនឹងកន្លែង រឺឯម្នាក់ទៀត រត់គេចគេចខ្លួនបាត់ ដែលស្ថិតនៅតាមបណ្តោយផ្លូវហាណូយ​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​ នាថ្ងៃទី០៨​ ខែកក្កដា​ ឆ្នាំ​២០២០នេះ។

https://1.bp.blogspot.com/-KhiwTsW_o2k/XwWLrT-y-OI/AAAAAAAAUwM/1Mw39JuEI6YdI_yv9o2JN5wPXb29SKf7wCLcBGAsYHQ/s1600/Annotation%2B2020-07-08%2B155548.jpgជាមួយគ្នានេះដែរ ចោរដែលចេញឆក់នោះមានគ្នា២នាក់ ដែលម្នាក់ជាឌុប និងម្នាក់ទៀតជាអ្នកធ្វើសកម្មភាព តែអ្វីដែលគួរឲ្យប្លែកនោះគឺ អ្នកដែលបានធ្វើការឆក់នោះបានពាក់សក់ តែងកាយធ្វើជាមនុស្សស្រីទៅវិញ ហើយរូបគេផ្ទាល់គឺបានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ បន្ទាប់ពីបានជិះគេចពីម្ចាស់កាបូប ហើយជ្រុលចង្កូតទៅបុកជាមួយឡានពេញមួយទំហឹង។

https://1.bp.blogspot.com/-IoGe030jdR4/XwWLrf7EszI/AAAAAAAAUwQ/IBVO5HgOoAIoWeBzorQIP-iiNLMT-_0xgCLcBGAsYHQ/s1600/Annotation%2B2020-07-08%2B155616.jpgយ៉ាងណាមិញក្រុមការងារពួកយើង នឹងធ្វើការផ្សាយជូននៅពេលក្រោយទៀត ប្រសិនបើមានអ្វីប្លែក ប្រែប្រួលបន្តទៀត៕