ភ្នំពេញ៖ ការពីពេលថ្មីៗនេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណចក្រកម្ពុជា បានណែនាំដល់មន្រ្តីពាក់ព័ន្ធ ត្រូវរៀបចំថ្ងៃឈប់សម្រាក សម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ដែលអាចធ្វើឡើងនៅចុងខែកក្កដានេះ ឬនៅដើមខែសីហា ដោយមានរយៈពេល៥ថ្ងៃ ។

សម្ដេចតេជោមានប្រសាសន៍ថា ដោយសារបញ្ហាជំងឺកូវីដ១៩ បានវាយលុកពាសពេញសកលលោក រួមនឹងប្រទេសយើងផងដែរទើបរាជរដ្ឋាភិបាលសម្រេច លើកពេលថ្ងៃឈប់សម្រាក បុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ដើម្បីបញ្ជៀសនូវការជួបជុំ ដែលអាចបង្កឆ្លងរីករាលដាល នូវជំងឺកូវីដ១៩ មកដល់ប្រជាពលរដ្ឋ ។ រហូតមក ទល់ពេល គឺជាពេលសមល្មម ដែលត្រូវសងតាមការសន្យាជូនចំពោះប្រជាជនទូទាំងប្រទេស ជាពិសេមន្រ្តីរាជការ និងកម្មករតាមរោងចក្រនានាផងដែរ ដើម្បីបានឈប់សម្រាក ។

សូមជម្រាបថា ពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ នៅឆ្នាំ២០២០នេះ បានកំណត់តាមប្រតិទិន នៅថ្ងៃ១៣រហូតដល់ថ្ងៃទី១៦ខែមេសា ប៉ុន្តែដោយសារការបង្កា ការពារ ទប់ស្កាត់ ជំងឺកូវីដ១៩ ទើបប្រមុខរាជរដ្ឋាភិបាល ប្រកាសលើកពេលមិនឱ្យមានការឈប់សម្រាក ប៉ុន្តែអាចប្រារព្ធពិធី ចូលឆ្នាំនៅគេហដ្ឋានរៀងៗខ្លួនបាន ដោយសន្យាសងថ្ងៃឈប់សម្រាក រយៈពេល៥ថ្ងៃ ជូនវិញ ៕