ភ្នំពេញ: ត្បិតតែមួយរយៈចុងក្រោយនេះ តារាសម្ដែងស្រស់ស្អាត ម៉ារី ឃ្លាតឆ្ងាយពីសិល្បៈយ៉ាងណាក្ដី តែនាងមិនបានស្ងាត់បាត់ចេញពីបណ្ដាញសង្គមហ្វេសប៊ុកឡើយ ពោលគឺនាងតែងតែបង្ហោះរូបថតស្អាតៗ និងសិចស៊ីៗ ជាប់ជាហូរហែ ។

ចំពោះមូលហេតុដែលបណ្ដាលឲ្យតារាស្រីសាច់សខ្ចីរូបនេះរសាត់ឆ្ងាយពីសិល្បៈ គឺមកពីនាងកំពុងមានផ្ទៃពោះដែលស្ទើរតែជិតគ្រប់ខែទៅហើយ ហើយចំពោះរឿងមានផ្ទៃពោះនេះ ម៉ារី ក៏មិនដែលលាក់បាំងពីភ្នែកមហាជនឡើយ ផ្ទុយទៅវិញនាងថែមទាំង បង្អួតមហាជនតាមរយៈរូបថតសិចស៊ីៗ ស្លៀកប៊ីគីនី បង្ហាញពោះរបស់នាងនៅលើហ្វេសប៊ុក ។

តួយ៉ាងយប់មិញនេះ ម៉ារី បានបង្ហោះរូបថតក្នុងផើងងូតទឹក បង្ហាញល្វែងរាយកាយខាងលើមួយទំហឹងតែម្ដង ដោយគ្រាន់តែយកដៃនិងសក់ មកបិទបាំងដើមទ្រូងទាំងសងរបស់នាងប៉ុណ្ណោះ ។
ភ្ជាប់ជាមួយរូបថត ដ៏សិចស៊ី ស៊ីអារម្មណ៍នេះ នាងក៏បានសរសេរសារខ្លីមួយដែលមានខ្លឹមសារថា “មនុស្សម្នាក់មិនអាចផ្គាប់ចិត្តមនុស្ស១០០នាក់បានទេដូចច្នេះកុំចេះតែព្យាយាមផ្គាប់តម្រូវចិត្តគេរហូតដល់ភ្លេចគិតពីចិត្តខ្លួនឯង
Good night” ៕