រាជធានីភ្នំពេញ ៖ កាលពីប៉ុន្មានថ្ងៃនេះ បទចម្រៀង ”អ្នកព្រៃវែងអាក្រក់ត្រង់ណា?” បានធ្វើឲ្យមហាជនផ្ទុះប្រតិកម្មជាខ្លាំងពេញបណ្តាញសង្គមហ្វេសប៊ុក ក្នុងនោះមានមន្ត្រីរដ្ឋបាលខេត្តព្រៃវែង។

សូមបញ្ជាក់ថា បទចម្រៀង ”អ្នកព្រៃវែងអាក្រក់ត្រង់ណា?” ជាស្នាដៃនិពន្ធ ច្រៀង និងដឹកនាំផលិតដោយលោក សយ រតនា។ MVបទចម្រៀង ដែលមានរយៈពេលជិត៣នាទី បានបង្ហាញពីការបន្តុះបង្អាប់ និងនាំឲ្យមានការរើងអើសចំពោះប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែង ធ្វើឲ្យមហាជនមិនពេញចិត្ត ក៏ផ្ទុះប្រតិកម្មពេញប្រទេស សូម្បីតែរដ្ឋបាលខេត្តព្រៃវែងបានចេញលិខិតស្នើឲ្យក្រសួងធ្វើចំណាត់វិធានការតាមផ្លូវច្បាប់ចំពោះផលិតកម្មខាងលើផងដែរ។

ដោយឡែក ផេក Pheng Vannak News បានបង្ហោះសារថា « អ្នកនិពន្ធ និងជាអ្នកចម្រៀងល្បីឈ្មោះ សយ រតនា វ័យក្មេង ដែលនិពន្ធបទដែលនាំអោយមានការដៀលប្រមាថអ្នកព្រៃវែង ! ស្អែកម៉ោង ៤រសៀល អ្នកនិពន្ធល្បីឈ្មោះរូបនេះ ឡើងទៅសុំទោស នៅក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ »៕

ជុំវិញនឹងករណីនេះ លោកឈួន សុខលីម អ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្មមរតកមេឌៀបានបញ្ជាក់ថា លោកគឺជាអ្នកទទួលខុសត្រូវលើបញ្ហានេះ។ លោកអរគុណសម្រាប់ការរិះគន់ដើម្បីកែប្រែ និងអរគុណសម្រាប់ការយល់ពីបំណងរបស់លោកក្នុងការផលិតបទចម្រៀងនេះផងដែរ ។
ចង់ជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តទស្សនាវីដេអូដូចខាងក្រោម៖