ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ នាយករដ្ឋមន្រ្ដី សម្ដេច ហ៊ុន សែន បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យសេចក្តីព្រាងច្បាប់ចំនួន២ និងបញ្ហាផ្សេងៗទៀត។

នាក្នុងឱកាសនោះផងដែរ​ សម្ដេច ហ៊ុន សែន អនុញ្ញាតឱ្យ​កាស៊ីណូ ​ប្រតិបត្តិការ​អាជីវកម្ម​សាជាថ្មី​ឡើងវិញ​។ ដោយ ​សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ថា ការ​ដំណើរការ​អាជីវកម្ម​វិញ​នេះ គឺ​តម្រូវឱ្យ​កាស៊ីណូ​ទាំងនោះ មានតែ​ល្បែងភ្នាល់ និង​ស្លត​ម៉ាស៊ីន​ប៉ុណ្ណោះ​។ លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល ដែល​បាន​ចូល​ស្ដាប់​កិច្ចប្រជុំ​នេះ បាន​ស្រង់​ប្រសាសន៍​លោកនាយក​រដ្ឋមន្ត្រី មក​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ដូច្នេះ​ថា​៖«​កាស៊ីណូ​ទាំងអស់នោះ ត្រូវ​ស្នើសុំ​ឱ្យមាន​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល ដែលមាន​ភ្ជាប់​លក្ខខណ្ឌ​តម្រូវ​មួយចំនួន នៃ​វិធានការ ការពារ​ជាមួយ​ជំងឺ​កូ​វីដ​-១៩»​​ ៕