រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ស្រី​ល្បីឈ្មោះ​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស​អ្នក​នាង ពេជ្រ សោភា ក្រោយ​ពី​បាន​ស្ងប់ស្ងាត់​ពី​សិល្បៈ​មួយ​រយៈ​ធំ​ដោយសារ​តែ​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩​វាយ​លុយ​ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​សកលលោក​ទាំងមូល ពេល​នេះ​លេចឮ​ដំណឹង​តារាចម្រៀង​ស្រី​ល្បីឈ្មោះ​រូប​នេះ​កំពុង​សំងំ​បណ្តាក់​ទុក​ជំនួយ​ធំ​មួយ​ក្នុង​ការ​នាំ​យក​ផលិតផល​ថែរក្សា​សម្រស់​របស់​គ្លីនិក​មួយ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូងចូលមកកាន់កម្ពុជា ។

អ្នក​នាង ពេជ្រ សោភា ត្រូវ​បាន​គេ​ដឹង​ថា​កំពុង​ឈាន​ជើង​ចូល​ក្នុង​វិស័យ​មុខ​ជំនួយ​ដ៏​ធំ​មួយ​ដែល​សហការ​ជាមួយ​គ្លីនិក​មួយ​នៅ​ប្រទេស​កូ​រ៉​ខាងត្បូង​ដើម្បី​នាំ​យក​ផលិតផល​រក្សា​សម្រស់​​​​មក​ចែកចាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

តែ​ទោះជា​យ៉ាងណា​ក្តី ទំហំ​ទឹកប្រាក់​ដែល​អ្នក​នាង​យក​មក​ធ្វើការ​វិនិយោគ​នេះ​មិន​ត្រូវ​បាន​ទម្លាយ​ឲ្យ​ដឹង​នូវ​ចំនួន​ជាក់លាក់​នោះ​ទេ ដោយ​គ្រាន់តែ​ដឹង​ថា​មានការ​បណ្តាក់​ទុក​នេះ​ត្រូវ​ចំណាយ​ខ្ទង់​រាប់​សែន​ដុល្លារ​ដើម្បី​កុម្ម៉ង់​ទិញ​រាប់​ពាន់​ផលិតផល​តាម​កប៉ាល់ ។

អ្នក​មេម៉ាយ​ចាយរាង ពេជ្រ សោភា បាន​ថ្លែង​ឲ្យ​ដឹង​ថា អាជីព​ចម្រៀង​គឺ​នៅ​តែ​ជា​អ្វី​ដែល​នាង​ស្រឡាញ់​បំផុត ហើយ​អំឡុង​ពេល​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩​នេះ នាង​បាន​ធ្វើ​បទ​ចម្រៀង​ទុក សម្រាប់​ចេញ​ជូន​ដល់​អ្នកគាំទ្រ​រួច​ហើយ ប៉ុន្ដែ​មិន​ហ៊ាន​ចេញ​ពេល​នេះ​ទេ ព្រោះ​ខ្លាច​ខុសពេល​វេលា ។

ស្រប​ពេល​ការងារ​សិល្បៈ​ស្ងប់ស្ងាត់ នាង​បាន​សហការ​ជាមួយ​គ្លីនិក មួយ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ដើម្បី​នាំ​យក​ផលិតផល ថែរក្សា​សម្រស់ ចូល​មក​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ដោយ​ស្របច្បាប់ ព្រោះ​ផលិតផល​ទាំងនោះ​កន្លង​មក​មាននៅ​បណ្ដា​តាម ប្រទេស​នៅ​ជុំវិញ​ពិភព​លោក​ទាំងមូល​រួច​ហើយ ៕