បរទេស៖ មន្រ្តីអង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃពុធ ទី០១ ខែមិថុនានេះថា ប្រទេសកូរ៉េខាងជើង​ បានបើកសាលារៀនឡើងវិញ​ ប៉ុន្តែបានរក្សាការហាមឃាត់ការប្រមូលផ្តុំជាសាធារណៈ ហើយប្រជាជនទាំងអស់ត្រូវពាក់ម៉ាស់នៅតាមទីសាធារណៈ ដែលជាផ្នែកមួយនៃវិធានការការឆ្លើយតបរបស់ខ្លួន ចំពោះការគំរាមកំហែងនៃមេរោគកូវីដ-១៩។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA

លោក Edwin Salvador តំណាងទីភ្នាក់ងារអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ខណៈដែលកូរ៉េខាងជើង មិនបានបញ្ជាក់ពីការឆ្លងណាមួយហើយក្រសួងសុខាភិបាលរបស់ខ្លួនបាន និងកំពុងចែករំលែកព័ត៌មានថ្មីៗប្រចាំសប្តាហ៍ជាមួយអង្គការសុខភាពពិភពលោកអំពីជំហានដែលខ្លួនកំពុងចាត់វិធានការដើម្បីទប់ស្កាត់ជំងឺរាតត្បាតទេ។

នៅក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយដែលបានផ្តល់ជូននៅថ្ងៃទី១៩ ខែមិថុនា ក្រសួងបាននិយាយថា គ្រឹះស្ថានអប់រំទាំងអស់ត្រូវបានបើកហើយ ដោយសិស្សទាំងអស់ត្រូវពាក់ម៉ាស់ និងដាក់ឡាបូលាងសម្អាតស្ទើរគ្រប់ទីកន្លែងនៃបរិវេណសាលារៀន ៕