ភ្នំពេញ៖ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ក្រសួង​មហា​ផ្ទៃ​ ធ្វេីប្រតិភូកម្មផ្ទេរសមត្ថកិច្ចពីអធិការ​នគរបាលក្រុង ស្រុក ខណ្ឌ ជូនទៅឱ្យនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ក្នុងការពិនិត្យ សម្រេចផ្តល់សៀវភៅស្នាក់នៅ ទុតិយតាសៀវភៅស្នាក់នៅ លិខិតបញ្ជាក់ទីលំនៅ ការប្រែប្រួលនៃសមាជិកគ្រួសារ ការផ្លាស់ប្តូរទីលំនៅ និងរាល់ការកែតម្រូវទិន្នន័យក្នុងបញ្ជីស្នាក់នៅ​ ស្របតាមលិខិតបទ​ដ្ឋាន គតិយុត្តកំណត់។

ហើយបន្ថែមពីនេះទៀត ការពិនិត្យសម្រេចផ្តល់សៀវភៅគ្រួសារ ទុតិយតាសៀវភៅគ្រួសារ កា​រប្រែប្រួលនៃសមាជិកគ្រួសារ និងការកែ តម្រូវទិន្នន័យក្នុងបញ្ជីគ្រួសារ​ លែងជាសមត្ថកិច្ចរបស់ស្នង​កា​រនគរ​បាលរាជធានី ខេត្ត ទៀតហេីយ​ គឺត្រឹម​ថ្នាក់​អធិការ​នគរបាល​ក្រុង​ ស្រុក​ ខណ្ឌ​ តែប៉ុណ្ណោះ​ ៕
ចង់ជ្រាបច្បាស់សូមប្រិយមិត្តសេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃ ដូចខាងក្រោម៖