ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគបាលខណ្ឌ, កម្លាំងកងរាជអាវុធហត្ថខណ្ឌ, កម្លាំងនគរបាលប៉ុស្តិ៍ និងមន្ត្រីការិយាល័យសាធារណការ សហការគ្នាចុះត្រួតពិនិត្យ និងធ្វើតេស្ដទឹកនោមរកសារជាតិញៀនអ្នកបើកបររថយន្តដឹកដី១៦៣នាក់ រកឃើញមានអ្នកផ្ទុកសារជាតិញៀនចំនួន០៧នាក់ ។

កិច្ចសហការចុះត្រួតពិនិត្យ និងធ្វើតេស្ដទឹកនោមរកសារជាតិញៀនអ្នកបើកបររថយន្តដឹកដីនេះ បានធ្វើឡើងនៅថ្ងៃទី៣០ ខែមិថុនា និងថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២០នេះ ក្នុងសង្កាត់ឱឡោក សង្កាត់ស្នោ និងសង្កាត់ភ្លើងឆេះរទេះ ក្រោមការដឹកនាំរបស់លោក ឃឹម ស៊ុនសូដា អភិបាលនៃគណ:អភិបាល និងជាប្រធានគណ:បញ្ជាការឯកភាពខណ្ឌកំបូល ។

ជាលទ្ធផល៖ បានត្រួតពិនិត្យអ្នកបើកបររថយន្ដដឹកដីសរុបចំនួន១៦៣នាក់ ហើយក្នុងចំណោមនេះ រកឃើញអ្នកផ្ទុកសារជាតិញៀនចំនួន០៧នាក់ បញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ ៕