រាជធានីភ្នំពេញ៖ ដូចប្រិយមិត្តជ្រាបហើយ តារាជើងចាស់ អ្នកនាងគង់ សុជាតិ ទទួលភាពជោគជ័យក្នុងវិស័យសិល្បៈយ៉ាងពេញចិត្ត ចំណែក ជីវិតគ្រួសារ ក៏កាន់តែមានសុភមង្គលខ្លាំង ដោយមានពិធីករល្បីឈ្មោះ លោកជា វិបុល ជាសាមីពូកែថ្នាក់ថ្មម។

គ្រាដែលអ្នកនាង គង់ សុជាតិ កំពុងទទួលបានជោគជ័យ ក្នុងវិស័យសិល្បៈ មុខជំនាញ និងជីវិតគ្រួសារ ស្រាប់តែមានការបែកធ្លាយរូបថតរបស់អ្នកនាង កាលចូលបវរកញ្ញាមហាសង្ក្រាន្ត(១៩៩៥) ដែលធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង ព្រោះរូបសម្រស់របស់នាងកាលពីមុន និងឥឡូវ ហាក់ដូចជាមិនមានអ្វីប្រែប្រួលប៉ុន្មានឡើយ ។

សូមបញ្ជាក់ថា អ្នកនាង គង់ សុជាតិ ចូលប្រកួតបវរកញ្ញាមហាសង្ក្រាន្តនៅឆ្នាំនោះ មិនបានទទួលរង្វាន់ជ័យលាភីទេ តែអ្នកនាងទទួលបានពានរង្វាន់បវរកញ្ញាថតរូបស្អាតជាងគេ៕

ដោយ៖ សិន សុភាព