ចិន ៖ នៅថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្រនៅក្នុងប្រទេសចិន បានរកឃើញជំងឺផ្ដាសាយជ្រូកប្រភេទថ្មីមួយ ដែល អាចក្លាយទៅជាជំងឺឆ្លងរាតត្បាតសកលទៅលើមនុស្សបាន។

នេះយោងតាមការចេញផ្សាយរបស់ព័ត៌មាន BBC នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ថា ជំងឺផ្ដាសាយជ្រូកថ្មីដែលចិនរកឃើញនេះ ត្រូវបានគេដាក់ឈ្មោះឲ្យថា «G4 virus» និងមានដើមកំណើតកើតចេញពីអំបូរវីរុសផ្ដាសាយជ្រូក H1N1។ H1N1 បានឆ្លងរាតត្បាតពេញសកលលោក កាលពីឆ្នាំ២០០៩។ ជំងឺ «G4 virus» អាចចម្លងពីសត្វជ្រូកទៅមនុស្ស ហើយជំងឺនេះ អាចឆ្លងរាតត្បាតសកលពីមនុស្សទៅមនុស្សនៅពេលអនាគត។

ក្រុមអ្នកវិទ្យាសាស្ត្រចិន បញ្ជាក់ថា ជំងឺ«G4 virus» ជាវីរុសប្រភេទថ្មី មនុស្សមានប្រព័ន្ធភាពសុំាតិច ឬមិនមានតែម្ដងប្រឆាំងនឹងវីរុសនេះទេ ដែលតម្រូវឱ្យមានការតាមដានយ៉ាងយកចិត្តទុកដាក់ ។ ទោះជាយ៉ាងណា អាជ្ញាធរចិនមិនទាន់មានបញ្ជាក់ថា ឆ្លងជំងឺនេះបានឆ្លងទៅលើមនុស្សឡើយទេ៕

ដោយ ៖ សិន សុភាព