ភ្នំពេញ៖ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ មានវីដេអូឃ្លីបមួយដែលបានបង្ហាញនៅសកម្មភាពរបស់នគរបាល​ប៉ុស្តិ៍​ក្បាលកោះ​ចំណុះ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ បាន​ប្រើប្រាស់​ហិង្សា​ វាយដំ ច្រំធាក់ទៅលើជនសង្ស័យយ៉ាងដំណំ ដែលទង្វើរបែបនេះបានបង្កឲ្យមានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ យ៉ាងចាស់ដៃតែម្ដង។

យ៉ាងណាមិញយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ Phon Nary ដែលបានបង្ហោះនូវវីដេអូជាច្រើនពាក់ព័ន្ធនឹងសកម្មភាពអំពើហឹង្សារបស់ប៉ូលីស ព្រមទាំងបានសរសេររៀបរាប់នូវពាក្យពេចន៌មួយចំនួនថា៖«សូមសម្តេចតេជោ ជួយរកយុត្តិធម៍អោយផង ប៉ូលិសនៅសង្កាត់ក្បាលកោះ បានវាយធ្វើទារុណកម្មយ៉ាងព្រៃផ្សៃមកលើកូននាងខ្ញុំ តើកូនខ្ញុំមានទោសអ្វី ហើយស្ថានទោសកម្រិតណា»។

ជាមួយគ្នានេះមានមហាជននៅលើបណ្ដាញសង្គមជាច្រើនបានមានប្រតិកម្ម ហើយនាំ​គ្នា​បញ្ចេញ​នូវ​មតិ​រិះគន់​ជា​ខ្លាំង និង​សម្តែង​ការ​មិន​ពេញចិត្ត​​ពី​​ទ​ង្វើ​របស់​ក្រុម​សមត្ថកិច្ច​ទាំង​៣​នាក់​នេះ ដែល​ការ​ធ្វើ​បែប​នេះ គឺជា​ហិង្សា​ដ៏​ព្រៃផ្សៃ ដែល​សមត្ថកិច្ច​ទាំងអស់​ មាន​កាតព្វ​កិច្ច​អនុវត្ត​ច្បាប់ មិន​ត្រូវធ្វើ​បែប​នេះ​នៅ​ចំពោះ​មុខ​មហាជន​ឡើយ ទោះបីជនសង្ស័យម្នាក់នោះមានកំហុសឆ្គងខ្លាំងយ៉ាងណាក៏ដោយ ៕
សូមប្រិយមិត្តអញ្ជើញទស្សនាវីដេអូ ដូចខាងក្រោម៖

សូមសម្តេចតេជោជួយរកយុត្តិធម៍អោយផង ប៉ូលិសនៅសង្កាត់ក្បាលកោះ បានវាយធ្វើទារុណកម្មយ៉ាងព្រៃផ្សៃមកលើកូននាងខ្ញុំ តើកូនខ្ញុំមានទោសអ្វី ហើយសណ្ថានទោសកម្រិតណា

Posted by Phon Nary on Monday, June 29, 2020