ប្រទេស​ស៊ុ​យ​អែ​ត​បាន​បង្ហាញ​ថា មាន​ករណី​ឆ្លង​មេរោគ Covid-19 ចំនួន ៦៨០០០ ករណី និង​មាន​អ្នក​ស្លាប់​ជាង ៥៣០០​នាក់ ដែល​ច្រើន​ជាង​ចំនួន​អ្នក​ដែល​រស់នៅ​ប្រទេស Scandinavian ភាគ​ខាងជើង​តំបន់​អឺរ៉ុប​ទៅ​ទៀត ។ ការ​រីក​រាលដាល​នៃ​ជំងឺឆ្លង Covid-19 បាន​កើតឡើង​ខ្លាំង​ធ្វើ​ឲ្យ​ប្រទេស​ស៊ុ​យ​អែ​ត​បាត់បង់​លំហូរ​ភ្ញៀវ​ទេសចរ​ពី​ជុំវិញ​ពិភពលោក និង​ខាត់​បង់ប្រាក់​ចំណូល​អស់​ជា​ច្រើន​ពី​វិស័យ​ទេសចរណ៍ ។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Sputnik ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២០ នេះ ។

យោង​តាម​អង្គការ​ពាណិជ្ជកម្ម Visita និយាយ​ក្នុង​នាម​ទូរទស្សន៍​ជាតិ SVT​ថា​វិស័យ​ឧស្សាហកម្ម បដិសណ្ឋារកិច្ច និង​វិស័យ​ទេសចរណ៍ របស់​ប្រទេស​ស៊ុ​យ​អ៊ែ​ត​កំពុង​ខាតបង់​ទឹកប្រាក់​ចំនួន​៣៤​លាន​ដុល្លារ​អា​មេ​រិ​ក រាល់ថ្ងៃ​អំឡុង​ពេល​ផ្ទុះ​ជំងឺឆ្លង Covid-19 នេះ ខណៈ​មានការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ជុំវិញ​ពិភព​មក​កាន់​ប្រទេស​នេះ​ដើម្បី​បញ្ចៀស​ការ​ឆ្លង​រីក​រាលដាល​ជំងឺ Covid-19 ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​របស់​ប្រទេស​ស៊ុ​យ​អ៊ែ​ត​ដែល​ល្បីល្បាញ​លើ​ពិភពលោក​ត្រូវ​បាត់​បង់លុយ​រាល់ថ្ងៃ ។

ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​ន័​រ​វែ​ស​, ដា​ណឺ​ម៉ាក​, អា​ល្លឺ​ម៉​ង់​, ហ្វាំ​ង​ឡង់​, ហូ​ឡង់ និង​អា​មេ​រិ​ក​មាន​ចំនួន ៧១ ភាគរយ​នៃ​ភ្ញៀវ​ទេសចរ​ដែល​ចូល​ទៅ​លេង​នៅ​ក្នុង​ប្រទេស​ស៊ុ​យ​អ៊ែ​ត​នៅ​រដូវក្តៅ ដែល​របាយការណ៍​កាលពី​ឆ្នាំ​មុន​បាន​បង្ហាញ​ថា ប្រទេស​ស៊ុ​យ​អ៊ែ​ត​កើប​លុយ​ពី​វិស័យ​ឧស្សាហកម្ម បដិសណ្ឋារកិច្ច និង​វិស័យ​ទេសចរណ៍​បាន​ដល់​ទៅ​៣,១​ពាន់​លាន​ដុល្លារ ដោយ​រួម​ទាំង​ការ​ស្នាក់​នៅ ការ​បរិភោគ​​នៅ​ភោជនីយដ្ឋាន ការ​ធ្វើ​ដំណើរ ការ​ទស្សនា​តំបន់​កំសាន្ត និង​ថ្លៃ​ទិញ​ទំនិញ​ផ្សេង​ៗ​ផង​ដែរ ៕