ខេត្តពោធិ៍សាត់៖ បុរសប្រមឹកជាប្ដីម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់ ចាប់វាយខ្នោះ កាលពីវេលាម៉ោង០១និង៣០នាទីរសៀល ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០២០ នៅនឹងផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិស្ពានថ្ម សង្កាត់រលាប ក្រុងពោធិ៍សាត់ ។
បុរសប្រមឹកជាប្ដី ឈ្មោះ សំ សុភា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ។ ឯជនរងគ្រោះជាប្រពន្ធឈ្មោះ គឹម ផល្លា អាយុ៣៥ឆ្នាំ រស់នៅភូមិឃុំខាងលើ។

ជនរងគ្រោះជាប្រពន្ធបានរៀបរាប់ថា មុនពេលកើតហេតុ ប្តីរបស់គាត់បានចេញពីផ្ទះទៅផឹកស្រាស្រវឹងជោក។ លុះត្រឡប់មកដល់ផ្ទះវិញបានឡូឡាអុកឡុករករឿងផ្អើលពេញភូមិ គាត់ជាប្រពន្ធបានឃាត់មិនឲ្យឡូឡាខ្មាសគេ ស្រាប់តែប្ដីស្ទុះមកទះកំផ្លៀងខាងឆ្វេងចំនួន០២ដៃ និងខាងស្ដាំចំនួន០១ដៃ បណ្ដាលឱ្យវិលមុខ គាត់ក៍សុំអន្តរាគមន៍ពិសមត្ថកិច្ចតែម្ដង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបនាចុះមកចាប់ជនបង្កវាយខ្នោះ បញ្ជុនទៅកាន់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធី៕

ដោយ៖ សិន សុភាព