រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​២០ មិថុនា ២០២០​នេះ ម៉ាស៊ីន​បូម​សម្អាត​ធូលី ស្លឹកឈើ និង​សំរាម ចំនួន​២​គ្រឿង ត្រូវ​បាន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដាក់​ដំណើរការ​សាកល្បង​ប្រើប្រាស់ ដើម្បី​បោសសំអាត​នៅ​តាម​ផ្លូវ និង​តាម​សួរ​ច្បារ​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ ។

បើ​យោង​តាម រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សាកល្បង​ម៉ាស៊ីន​បូម​សម្អាត​ធូលី ស្លឹកឈើ និង​សំរាម ចំនួន​០២​គ្រឿង ដើម្បី​បោស​នៅ​តាម​ដងផ្លូវ និង​តាម​សួនច្បារ​នានា នៅ​ក្នុង​រាជធានី​ភ្នំពេញ ។

ម៉ាស៊ីន​ទាំង​ពីរ គ្រឿង​នេះ ជា​អំណោយ​របស់​ទីក្រុង​ណា​ន​នី​ង សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​ជាទី​ក្រុង​ចងសម្ព័ន្ធ​មេត្រីភាព ជាមួយ​រាជធានី​ភ្នំពេញ ។

ម៉ាស៊ីន​បូម​ទាំង​ពីរ​ខាងលើ​នេះ គឺ​សមត្ថភាព​ប្រើប្រាស់​សម្រាប់​បោសសម្អាត​នៅ​ក្នុង​បរិវេណ​ដែល​ផ្ទៃដី​ទំហំ ១៦០០០ ម៉ែត្រការ៉េ​ក្នុង​១​ម៉ោង និង​អាច​បូម​សម្អាត​បាន ៨​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ៕