រាជធានីភ្នំពេញ: សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថាទោះបីបញ្ហាជំងឺកូវីដ១៩ បានបង្ករផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាក៏ពិតមែន ប៉ុន្តែអាជីវកម្មអចលនទ្រព្យដំណេីរការធម្មតា។

សម្ដេចតេជោ បានលើកឡើងតាមបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះដោយបានបញ្ជាក់ថា ” អាជីវកម្មអចលនទ្រព្យដំណេីរការធម្មតានៅក្នុងប្រទេសកម្ពុជា ទោះបីជាបញ្ហាជំងឺកូវីដ១៩ បានបង្ករនូវផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាក៏ពិតមែន ប៉ុន្តែឃើញថាបងប្អូនប្រជាពលរដ្ឋអាជីវករក្នុងប្រទេសកម្ពុជានៅតែបន្តខិតខំប្រឹងប្រែងក្នុងមុខរបររបស់របស់ខ្លួនជាធម្មតា”។

សម្ដេចតេជោ នាយករដ្ឋមន្ត្រីបន្តថា ក្នុងនោះអាជីវកម្មលក់ផ្ទះទិញផ្ទះនៅតែបន្តដដែល គ្រាន់តែមិនដាច់ខ្លាំងដូចកាលពីមុន ហើយបច្ចុប្បន្ននេះ លំនៅដ្ឋានបែប shophouse កំពុងតែពេញនិយមសំរាប់ការធ្វើអាជីវកម្មមានពេលបច្ចុប្បន្នផងដែរ៕