ហ្វីលីពីន៖ ក្រោយផ្ទុះការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ប្រទេសហ្វីលីពីន បានចេញវិធានការបិទប្រទេស មិនឲ្យពលរដ្ឋដើរហើរចេញពីផ្ទះ ចិត្តចង់បានឡើយ ដើម្បីទប់ស្កាត់ការឆ្លងជំងឺដ៏កាចសាហាវនេះ។

ក្រោយពីពលរដ្ឋហ្វីលីពីនអនុវត្តវិធានការនេះ បានធ្វើឲ្យស្ដ្រីរហូតជាង២១ម៉ឺននាក់មានផ្ទៃពោះ ដោយសារពួកគេ ខ្វះខាតស្រោមអនាម័យប្រើប្រាស់ សម្រាប់ការពារកុំឲ្យមានកូន ដោយមិនបានគ្រោងទុក។

វិទ្យាស្ថានស្ថិតិប្រជាជនហ្វីលីពីន និងអង្គការសហប្រជាជាតិ(UNFPA) បានព្យាករណ៍ថា នៅក្នុងឆ្នាំ២០២១ ប្រទេសហ្វីលីពីន នឹងមានទារកកើតជិត១លាន៩សែននាក់ ដែលជាតួលេខច្រើនជាងរាល់ឆ្នាំគិតពីឆ្នាំ២០០០មក៕

ដោយ៖ សិន សុភាព