វៀតណាម៖ កាលពីថ្ងៃទី ២៨ ខែមិថុនា​ នេះ ប៉ូលិសខេត្ត Dong Nai បានចូលទៅឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់នៅខារ៉ាអូខា និងបារ មួយកន្លែងឈ្មោះ Ngoc Chau ដែលមានទីតាំងស្ថិតនៅសង្កាត់ An Phuoc ខណ្ឌ Long Thanh ក្រោយពីបានស៊ើបដឹងថា ទីតាំងខាងលើបានប្រព្រឹត្តសកម្មភាពមិនល្អជាច្រើននាំឲ្យប៉ះពាល់ដល់សង្គមវៀតណាម ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនោះ ប៉ូលិសបានរកឃើញបន្ទប់ចំនួន ៣ ផ្ទុកភ្ញៀវប្រុសៗ និងនារីបំរើការ ។ ក្នុងចំណោម ៣បន្ទប់នោះមាន ២បន្ទប់ ឃើញថាមាននារីបម្រើការស្អាតៗចំនួន ៦នាក់ស្រាតននលគក និងភ្ញៀវប្រុសៗសរុប ១៥នាក់ ។

នៅក្នុងទីតាំងខាងលើគេដឹងថា មាននារីស្អាតៗស្លៀកពាក់សិចស៊ី​ ជាច្រើននាក់រង់ចាំទទួលភ្ញៀវ​ ចាប់តាំងពីម៉ោង ៦ល្ងាច ជារៀងរាល់ថ្ងៃ ។ ពេលណាដែលមានភ្ញៀវត្រូវការបន្ទប់ពិសេសនោះ មេកាម្នាក់ឈ្មោះ Thi Cam Phuong អាយុ ៤១ឆ្នាំ នឹងរៀបចំឲ្យមានទាំងនារី VIP កំដរផងដែរ ។

នារីទាំងនោះ តែងតែស្លៀករ៉ូបស្ដើង បញ្ចេញសាច់ខ្ចី និងតំបន់សំខាន់ៗ ហើយជាទូទៅពួកគេនឹងទទួលបានតម្លៃខ្លួន ៣០០,០០០ ដុង (១២៨ ដុល្លារ) ប៉ុន្តែប្រសិនបើពួកគេយល់ព្រមស្រាតននលគកនោះ នឹងទទួលបានលុយធីប ៥០០,០០០ ដុង (២១០ ដុល្លារ) បន្ថែមពីលើទៀត ។

ក្រោយពីបានឃាត់ខ្លួន មនុស្សទាំងនោះត្រូវបានបញ្ចូនទៅកាន់ប៉ូលិស ដើម្បីស៊ើបអង្កេតបន្តទៀត ៕

ប្រភព៖ Zing