បរទេស៖ នាវេលាម៉ោង១១និង៣០យប់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០​ មានឧប្បត្តិហេតុក្រឡាប់រថយន្តក្រុងសាធារណៈ ស្ថិតនៅលើកំណាត់ផ្លូវធំ Petchkasem គីឡូម៉ែត្រ៣៨៤ ទល់មុខស្ថានីយ៍ប្រេងឥន្ធនៈភីធីធី  ភូមិ៤ ស្រុកបាងសាផាន ប្រទេសថៃ ដែលបណ្ដាលឲ្យអ្នកដំណើរប្រមាណ៣០នាក់ រងរបួសធ្ងន់ស្រាល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath

https://1.bp.blogspot.com/-hLKvVTeGMxA/XvqxdHvdyPI/AAAAAAAAUbs/QaH_dSma1Hg6Be12sbEbFrmuGAlxpOnBwCLcBGAsYHQ/s1600/Annotation%2B2020-06-30%2B100817.jpgយោងតាមការស៊ើបអង្កេតបឋមពីសំណាក់លោកវរសេនីយ៍ឯក Tawee Mu Noi អធិការរងទទួលបន្ទុកផ្នែកស៊ើបអង្កេត នៃស្ថានីយ៍ប៉ូលីសបាងសាផាន បានឲ្យដឹងថា រថយន្តក្រុងសាធារណៈនោះជារបស់ក្រុមហ៊ុនទេសចរណ៍នគររាជសីហនុ ដែលមានលោក ប៉ាចឆាច័ន្ទ ស៊ីងខន​ អាយុ៦៨ឆ្នាំ មានទីលំនៅផ្ទះលេខ២៦/១ សង្កាត់ប៉ាផិចរង ស្រុកថាំងសុង ខេត្តនគរ គឺជាតៃកុងឡានបើកបររថយន្ដនោះ។

មុនពេលកើតហេតុ លោក ប៉ាចឆាច័ន្ទ ស៊ីងខន បានរៀបរាប់តាមដំណើររឿងឲ្យដឹងថា​ នៅម៉ោង៥និង៣០នាទីល្ងាច លោក​បានជិះរថយន្ដឆ្ពោះទៅចំណតរថយន្ដក្រុងខាងត្បូង ខេត្ដ Nakhon Si Thammarat ដោយនៅក្នុងឡាននោះមានអ្នកដំណើរ រួមទាំងបុគ្គលិកបម្រើសេវាកម្មបានធ្វើដំណើរជាមួយសរុបចំនួន៣០។ ពេលកំពុងតែបំពេញការងារលោកមានអារម្មណ៌ងងុយគេង ពិបាកបើកភ្នែក ហើយបុគ្គលិកនៅលើឡានបានប្រាប់ឲ្យលោកឈប់សិន តែលោករឹងចចេសមិនស្ដាប់ លុះមកដល់កន្លែងកើតហេតុស្រាប់តែលោកបិទភ្នែកមួយភាំង រួចក៏ជួបឧប្បត្តិហេតុក្រឡាប់រថយន្តក្រុងនឹកស្មានមិនដល់តែម្ដងទៅ។

https://1.bp.blogspot.com/-J0w6CfjrYck/XvqxdAv0DTI/AAAAAAAAUbo/C7-P6ZuVGsYq-dI2OPyqxhJTPmW7m5yagCLcBGAsYHQ/s1600/Annotation%2B2020-06-30%2B100838.jpgភ្លាមនោះដោយមានការអន្ដរាគមន៌ពីសំណាក់អាជ្ញាធរទាន់ពេលវេលាអ្នកដំណើរភាគច្រើនសុទ្ធតែមានរបួសស្រាល ប៉ុន្តែលោក ប៉ាចឆាច័ន្ទ ស៊ីងខន មានរបួសធ្ងន់ធ្ងរជាងគេដោយមានរបួសត្រង់ក្បាល និងភ្នែកខាងស្តាំ បណ្ដាលឲ្យជាំខ្លាំង រួចក៏គេប្រញាប់ប្រញាល់បញ្ជូនលោកទៅមន្ទីរពេទ្យ។

ដោយឡែកចំពោះឧប្បត្តិហេតុក្រឡាប់រថយន្តក្រុងសាធារណៈនេះដែរ​ ក្នុងនោះមន្រ្តីស៊ើបអង្កេតបានប្រមូលភស្តុតាងនៅកន្លែងកើតហេតុ និងសាកសួរអ្នកដំណើរបន្ថែម ដើម្បីស៊ើបអង្កេតមូលហេតុដើមចមនៃការក្រឡាប់ឡានឲ្យកាន់តែច្បាស់ ៕