ភ្នំពេញ៖ យោងតាមរូបថតជាច្រើនសន្លឹកដែលបានបង្ហោះលើគណនីហ្វេសប៊ុករបស់ លេាកសុខ ផល្លីន មន្ត្រីក្រសួងកសិកម្ម បានបង្ហាញពីទិដ្ឋភាព ក៏ដូចជារូបសម្រស់របស់បវរកញ្ញាមហាសង្ក្រាន្ត នាកំលុងឆ្នាំ ១៩៩៥ ដែលកម្មពិធីនេះ ត្រូវបានរៀបចំ និងផ្សាយនៅលើកញ្ចក់ទូរទស្សន៍យុទ្ឋពលខេមរៈភូមិន្ទប៉ុស្ដិ៍លេខ៥​ ។

អ្នកនាង គង់ សុជាតិ
អ្នកនាង គង់ សុជាតិ

ក្នុងចំណោមបេក្ខនារីបវរកញ្ញាមហាសង្ក្រាន្ត ដែលបានចូលរួមប្រឡងនៅពេលនោះ គេក៏បានឃើញវត្តមានរបស់អ្នកនាងគង់ សុជាតិ ដែលជាពិធីការិនីដ៏ល្បីល្បាញនាជំនាន់នេះផងដែរ ហើយអ្វីដែលធ្វើឲ្យទស្សនិកជនជំនាន់ក្រោយចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺរូបសម្រស់របស់នាងកាលពីមុន និងឥលូវ ហាក់ដូចជាមិនមានអ្វីប្រែប្រួលបន្តិចសោះ ផ្ទុយទៅវិញមានតែស្អាតទ្វេរដងថែមទៀត ។ សូមបញ្ជាក់ថា កាលគ្រាដែលអ្នកនាង គង់ សុជាតិ ជាបេក្ខនារីប្រឡង បវរកញ្ញាមហាសង្ក្រាន្ត ឆ្នាំ ១៩៩៥ គឺអ្នកនាងជាប់ជាកញ្ញាឯងថតរូបស៊ីកាមេរ៉ា ៕

ប្រភព៖ FB/លេាកសុខ ផល្លីន មន្ត្រីក្រសួងកសិកម្