រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា ពលរដ្ឋមានសិទ្ធិថត និងប្ដឹងនគរបាលចរាចរទៅតុលាការ ប្រសិនបើរកឃើញភាពមិនប្រក្រតី ឬមិនសុខចិត្ត ពាក់ព័ន្ធនឹងការពិន័យបទល្មើសចរាចរណ៍ ។

លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថា ពលរដ្ឋមានសិទ្ធិតតាំងជាមួយនគរបាល ហើយមានសិទ្ធិថត និងប្ដឹងនគរបាលចរាចរទៅតុលាការ ប្រសិនបើរកឃើញភាពមិនប្រក្រតី ឬមិនសុខចិត្តពាក់ព័ន្ធនឹងការពិន័យបទល្មើសចរាចរណ៍។

លោក ហ៊ាង សុទ្ធាយុត្តិ បញ្ជាក់ថា ពលរដ្ឋត្រូវដឹងច្បាប់ចរារចរណ៍ឲ្យច្បាស់ ពេលនគរបាលណាខុស គឺយើងដឹង ហើយអាចមានសិទ្ធិថត និងប្ដឹងបាន។ ហើយបើពលរដ្ឋមិនពេញចិត្ត រាល់ការផាករបស់នគរបាល អាចមានសិទ្ធិថត ប្ដឹង និងកត់ឈ្មោះ។ សំខាន់ឲ្យតែស្គាល់ឈ្មោះនគរបាល និងអង្គភាព ហើយតុលាការ ជាអ្នករកខុសត្រូវឲ្យតាមច្បាប់។ តែយ៉ាងណា ពលរដ្ឋត្រូវតែច្បាប់ចរាចរណ៍ឲ្យបានច្បាស់ ដើម្បីចូលរួមគោរពច្បាប់ចរាចរណ៍ និងងាយជជែក ជាមួយនគរបាលដែលប្រព្រឹត្តិខុសគោលការណ៍ ឬឆ្លៀតឱកាសរកប្រាក់ចូលហោប៉ៅខ្លួននោះ៕