ភ្នំពេញ៖ ថ្មីៗនេះ តារាចម្រៀងលោក ម៉ៃ សុគន្ធ ដែលគេឱ្យរហស្សនាម តារាកំពូលទើស បានបង្ហោះសារ និងScreen Shoot តាមហ្វេសប៊ុក រិះគន់ អតីតព្រះសង្ឃ កក្កដា សុភ័ណ្ឌ ដែលតែងតែធ្វើសកម្មភាពដើរចែកអំណោយជូនអ្នកក្រីក្រនោះ ថា៖” អក្សរខ្មែរសរសេរមិនត្រូវជ្រុងផង កោតធ្លាប់បួសរៀនទៀត ជឿដែរអី ត្រឹមភាសាជាតិ សរសេរមិនដឹងក្បាលមិនដឹងកន្ទុយចឹង ។ ជឿទៅបងប្អូនល្ងង់ទាំងឡាយ…”។

ជាមួយគ្នានេះតារារូបនេះបានបង្ហាញពីពាក្យមួយចំនួនដែលអតីតព្រះសង្ឃ កក្កដា សុភ័ណ្ឌសរសេរខុសផងដែរ ដូចជាពាក្យ៖ សរ -> ស ,បនរភេទ -> ប្រភេទ , មត់រលង -> ម៉ដ្ឋរលោង , អាច៍ -> អាចម៍ , សារធាត់ -> សារធាតុ។
ចុងក្រោយ តារាកំពូលទើស ម៉ៃ សុគន្ធ ដាក់ធ្ងន់ៗថា៖ បើចង់លក់ឡេដាច់សរសេរអោយត្រូវផង អាគុណធម៌ច្រមុះ…។

ចំពោះការរិះគន់នេះ គេមិនទាន់ឃើញមានប្រតិកម្មតប ឬក៍កែសំណេរនេះពីសំណាក់ លោក កក្កដា សុភ័ណ្ឌ នៅឡើយទេ។ តែកន្លងមក អន្ទិត កក្កដា សុភ័ណ្ឌ ធ្លាប់បានបង្ហោះសារថា៖ សូមបំភ្លេចរាល់គំនិតអវិជ្ជមានមកលើខ្ញុំ អ្វីដែលត្រូវដើរបន្ត គឺនាំគ្នាចូលរួមជាសទ្ធា មេត្តាធម៌ និងការចែករំលែក ដល់សង្គមមួយនេះ៕