តើអ្នកដឹងទេថា ហេតុអ្វី​បាន​ជាគូស្នេហ៍ភាគច្រើន​មាន​អារម្មណ៍​ចូលចិត្ត​ការ​រួមភេទ​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​ ឬផ្ទះ​សំណាក់? ការ​ស្រាវជ្រាវ​មួយរបស់គេហទំព័រ​ Bustle ​បាន​បង្ហាញ​ថា ការរួមភេទ​នៅក្នុង​បន្ទប់ផ្ទះ​សំណាក់ ឬ​សណ្ឋាគារ គឺជា​កន្លែង​មួយ​ដែលអាច​ឱ្យ​ពួកគេ​បញ្ចេញ​ថាមពល​បាន​ខ្លាំង និង​មាន​អារម្មណ៍​ស្កប់ស្កល់​នៅពេល​រួមភេទ ។ ការ​សិក្សា​ស្រាវជ្រាវ​នេះត្រូវបាន​ធ្វើឡើង​ទៅលើ​មនុស្ស​​ជាង ២០០០ នាក់​មកពី​បណ្ដា​ប្រទេស​នានា ហើយ​ភាគច្រើន​ពួកគេបាន​និយាយថា ពួកគពិត​ជារីករាយ និងចូលចិត្ត​ការ​រួមភេទ​នៅក្នុង​បន្ទប់​ផ្ទះសំណាក់ ឬសណ្ឋាគារ​ខ្លាំង​ណាស់ ។

ដូចគ្នានេះ​ផងដែរ មានរឿង​ការពិត​មួយ​ផ្សេងទៀត​ដ៏គួរឱ្យ​ចាប់​អារម្មណ៍ ដែល​បានប្រាប់​ដោយ​អ្នក​ចូលរួម​ទាំង​នោះថា ការ​រួមភេទ​នៅក្នុង​បន្ទប់ផ្ទះ​សំណាក់ ឬសណ្ឋាគារ អាចជួយ​ឱ្យ​ពួកគេមាន​អារម្មណ៍​ស្កប់ស្កល់ និងបាន​រយៈពេល​យូរ​ជាងធម្មតា ។ ភាគច្រើន​នៃអ្នក​ដែល​បាន​ចូលរួម​យល់​ស្របថា កន្លែង​ដែល​បិទជិត និង​មាន​សុវត្ថិភាព គឺពិតជា​ធ្វើឱ្យ​ពួកគេ​ទទួល​បាន​អារម្មណ៍​ល្អប្រសើរ​ជាង​មុន ។

ជាមួយគ្នានេះ​ផងដែរ ជាញឹកញាប់​ពួកគេបាន​និយាយថា ការរួមភេទ​នៅក្នុង​បន្ទប់ផ្ទះ​សំណាក់ ឬសណ្ឋាគារ​អាច​ជួយ​បង្កើន​ថាមពល​បាន​ច្រើន​ដល់​ពួកគេ ។ ហើយ​ភាគ​ច្រើន​ដៃគូ​រួមភេទ​ទាំងអស់​អាច​សម្ដែង​កាយ​វិការ​បានល្អ​ប្រសើរ​ជាងមុន ដើម្បី​ផ្ដល់​នូវសេចក្ដីសុខ​ស្រណុក​សុខស្រួល​ដល់​ដៃគូរបស់​ពួកគេ ។ បរិយាការ គុណភាព​គ្រែ និង​បរិយាកាស​ទូទៅ​នៅក្នុង​បន្ទប់ គឺជាកត្តា​សំខាន់​បំផុត និង​មានតួនាទី​ក្នុងការ​ជម្រុញ​អារម្មណ៍​ផ្លូវភេទ​របស់ពួកគេ​ឱ្យមាន​ភាព​ប្រសើរ​ឡើងខុស​ពីធម្មតា ៕