រឿងបញ្ហា​ធុំក្លិន​មាត់ ជា​រឿង​មួយ​ដែល​បាន​ជួប​ប្រទះ​ជា​ប្រចាំ ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ហើយ​ត្រូវ​បាន​ចាត់​ទុក​មាន​សារៈសំខាន់ ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង និង​ជា​គុណ​តម្លៃ នៃ​ភាព​ស្អាត​របស់​មនុស្ស នេះ​បើ​យោង​តាម​ទន្ត​បណ្ឌិត​ឯកទេស នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។

ខាងក្រោម​នេះ ជា​វិធីសាស្ត្រ ១០​ចំណុច ដើម្បី​គ្រប់គ្រង​ក្លិន​មាត់ រួម​មាន ៖

ក​) ព្យាបាល​មូលហេតុ​ពិតប្រាកដ (​ការ​ធ្វើ​រោគវិនិច្ឆ័យ​ពី​ទន្ត​បណ្ឌិត​)
ខ​) ជៀសវាង​ម្ហូបចំណី ដែល​មាន​ក្លិន​ខ្លាំង​ដូច​ជា ខ្ទឹមស ខ្ទឹមបារាំង ជាដើម
គ​) ជៀសវាង​ទម្លាប់​ការ​ជក់បារី និង​ការ​ផឹកស្រា
ឃ​) ញ៉ាំ​អាហារ​ឲ្យ​ទៀងពេល
ង​) ដុស​សម្អាត​ធ្មេញ​ក្រោយ​បរិភោគ​រួច
ច​) ធ្វើការ​ថែទាំ​នូវ​សុខភាព​មាត់​ធ្មេញ​ឲ្យ​បាន​ល្អជា​ប្រចាំ
ឆ​) ដុស​សម្អាត​ធ្មេញ និង​អណ្ដាត មុន​ពេល​ចូល​គេង
ជ​) រក្សា​សំណើម​ក្នុង​មាត់ ញ៉ាំ​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់
ឈ​) ប្រសិនបើ​មាន​ធ្មេញ​ដោះ​ដាក់ សូម​ដោះ​ចេញ​នៅ​ពេល​យប់ និង​ត្រាំ​ក្នុង​ទឹក​ខ្ពុ​លមាត់ Chlorhexidine
ញ​) ណាត់ជួប​ទន្ត​បណ្ឌិត ២​ដង​ក្នុង​១​ឆ្នាំ ដើម្បី​ពិនិត្យ និង​សម្អាត​ធ្មេញ​លោក​អ្នក ៕