ភ្នំពេញ៖ បន្ទាប់ពី​លេច​មុខ​ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Aok Bony ដែលអះអាងថាជាឪពុក​តារា​ចម្រៀង​ស្រី​អ្នក​នាង ឱក សុគន្ធ​កញ្ញា ព្រមទាំងបានបង្ហោះសារថា តារាចម្រៀងស្រីរូបនេះមិនទទួលស្គាល់ខ្លួនថាជាឪពុករួចមក មានអ្នកគាំទ្រជាច្រើនបានស្រឡាំងកាំងដោយក្ដីងឿងឆ្ងល់ ព្រមទាំងចង់ដឹងច្បាស់ថា តើរឿងនេះជាការពិតឬអត់ ខណៈដែលអ្នកនាង ឱក សុគន្ធ​កញ្ញា ផ្ទាល់ពុំមានប្រតិកម្មអ្វីឡើយ ។

ងាកមកចាប់អារម្មណ៍វីដេអូឃ្លីបមួយដែលជាវីដេអូចាស់ បានបង្ហាញពីសកម្មភាពរបស់អ្នកនាង ឱក សុគន្ធ​កញ្ញា និយាយរៀបរាប់ទាំងទឹកភ្នែកអំពីរឿងរាវជីវិតដ៏ជូចត់របស់នាង ក្នុងនោះនាងបានបង្ហើបថា នាងបែកបាក់គ្រួសារតាំងពីតូចមកម្ល៉េះ ។
សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ នៅមិនទាន់មានការបកស្រាយអ្វីចេញពីមាត់តារាចម្រៀងស្រីជួរមុខក្នុងផលិតកម្មហង្សមាសរូបនេះនៅឡើយ ទាក់ទងនឹងករណីដែលថា នាងមិនទទួលស្គាល់ឪពុកបង្កើត ហើយតាមរយៈវីដេអូឃ្លីបមួយនេះ ក៏អាចឲ្យទស្សនិកជនដឹងពីអារម្មណ៍របស់នាងខ្លះៗផងដែរ ៕