Hailey Bieber និង Bella Hadid បានប្រើយន្ដហោះឯកជនមួយធ្វើដំណើរទៅទីក្រុងសាឌីនៀ ប្រទេសអ៊ីតាលី ដើម្បីដើរលេងបន្ធូរអារម្មណ៍ ។ អ្នកទាំងពីរត្រូវបានគេប្រទះឃើញស្លៀកឈុតប៊ីគីនីនៅលើទូកទេសចរណ៍ដ៏ប្រណីតមួយ ។ នេះបើយោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Zing News ដែលបានចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នេះ ។

នៅថ្ងៃទី២៤ ខែមិថុនា ផងដែរសារព័ត៌មាន Daily Mail ក៏បានបង្ហោះរូបថតជាច្រើនសន្លឹករបស់ Hailey Bieber និង Bella Hadid រីករាយនឹងវិស្សមកាលឯកជននៅប្រទេសអ៊ីតាលីដោយមិនមានវត្តមានរបស់ Justin Bieber ដោយអ្នកទាំងពីរបានស្លៀកឈុតប៊ីគីនីបង្ហាញរាងសិចស៊ីយ៉ាងស្អាត ។

Hailey Bieber និង Bella Hadid ជាមិត្តភក្តិនឹងគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ អ្នកទាំងពីរសុទ្ធសឹងជាតារាម៉ូឌែលក្នុងចំណោមតារាម៉ូឌែលដែលមានទីផ្សារបំផុតនៅក្នុងពិភពលោក ៕