ខេត្តតាកែវ៖ កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ប្រធានសាខាគយ និងរដ្ឋាករខេត្តតាកែវ សហការជាមួយមន្ត្រីជំនាញ ក.ប.ប ខេត្តបានចុះត្រួតពិនិត្យការនាំចូលទំនិញបន្លែ ផ្លែឈើ នៅច្រកទ្វាទ្វេភាគីអន្តរជាតិភ្នំដិន ក្រោយរកឃើញថាមានផ្ទុកសារធាតុគីមីកាកសំណល់ថ្នាំកសិកម្ម បានសម្រេចអោយអាជីវករនាំយកត្រឡប់ទៅប្រទេសវៀតណាមវិញ រួចធ្វើកិច្ចសន្យា ដើម្បីសម្រាលការខាតបង់របស់អាជីវករខ្មែរ។

មុខទំនិញបន្លែ ផ្លែឈើចំនួន០៤មុខ ដែលមានផ្ទុកសារធាតុគីមីកាកសំណល់ថ្នាំកសិកម្ម រួមមាន ខ្ញី ម្ទេស ជីគិនឆាយ និងផ្លែក្រូចឃ្វេចកិនជាមួយទឹកអំពៅ ដែលមានទម្ងន់សរុប ៤តោន ត្រូវបានប្រធានសាខាគយ និងរដ្ឋាករខេត្តតាកែវ សហការជាមួយមន្ត្រីជំនាញ ក.ប.ប ខេត្តចុះត្រួតពិនិត្យការនាំចូលទំនិញបន្លែ ផ្លែឈើ នៅច្រកទ្វាទ្វេភាគីអន្តរជាតិភ្នំដិន ក្រោយរកឃើញថាមានផ្ទុកសារធាតុគីមីកាកសំណល់ថ្នាំកសិកម្ម បានសម្រេចអោយអាជីវករនាំយកត្រឡប់ទៅប្រទេសវៀតណាមវិញ រួចធ្វើកិច្ចសន្យា ដើម្បីសម្រាលការខាតបង់របស់អជីវករខ្មែរ ។

ការកឃើញមុខទំនិញជាប្រភេទបន្លែ ផ្លែឈើ ដែលមានផ្ទុកនៅសារធាតុគីមីកាកសំណល់ថ្នាំជីកសិកម្មនេះគឺធ្វើឡើងក្រោមកិច្ចសហការរវាង លោក កែវ វ៉ាន្នី ប្រធានសាខាគយ និងរដ្ឋាករខេត្ត រួមជាមួយលោក ប៉ោ លាងគង់ ប្រធានក.ប.ប (កាំកុងត្រូល) សាខាខេត្តចុះត្រួតពិនិត្យមុខទំនិញបន្លែផ្លែឈើ នៅច្រកទ្វាអន្តរជាតិភ្នំដិន ស្ថិតនៅស្រុកគីរីវង់ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២០ ។

សូមបញ្ជាក់ផងដែរថា ចំពោះមុខទំនិញដែលជាប្រភេទបន្លែផ្លែឈើទាំង០៤មុខ ខាងលើ គឺត្រូវបានហាមឃាត់ការនាំចូលជាបណ្តោះអាសន្នសិន រងចាំមានវិញ្ញាប័ណ្ណប័ត្របញ្ជាក់អំពីគុណភាពទំនេញពីភាគីមន្ត្រីជំនាញវៀតណាមថា មិនមានសាធាតុគីមីសំណល់ថ្នាំកសិកម្មសិន រួចមន្ត្រីជំនាញរបស់ភាគីកម្ពុជារបស់យើងនិងដកហូតទៅពិនិត្យសារជាថ្មីម្តងទៀតដើម្បីបញ្ជាក់ថាមិនមានសាធាតុគីមី នោះបន្លែផ្លែឈើទាំង០៤មុខខាងលើ និងអនុញ្ញាតអោយនាំចូលបង់ពន្ធគយជាធម្មតាវិញ ៕