រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នក​ដឹក​ជញ្ជូន​តាម Online របស់​ក្រុមហ៊ុន Foodpanda បាន​នាំ​គ្នា​មក​ធ្វើការ​តវ៉ា​នៅ​មុខ​ក្រុមហ៊ុន ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ដាក់​តម្លៃ​ដើម​វិញ ដោយសារ​តែ​មួយ​រយៈ​នេះ​ខាង​ក្រុមហ៊ុន​បាន​ធ្វើការ​ទម្លាក់​តម្លៃ​ទាប​ជាង​មុន​ឆ្ងាយ​ពេក ទើប​ធ្វើ​ឲ្យ​ក្រុម​អ្នក​ដឹក​ជញ្ជូន​ទាំងអស់​មានការ​មិន​សុខចិត្ត ក៏​នាំ​គ្នា​មក​ធ្វើការ​តវ៉ា​នៅ​ខាង​មុន​ក្រុមហ៊ុន កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២០ ដែល​ស្ថិត​នៅ​មុខ​ចំណុច​ក្រុមហ៊ុន Foodpanda តាម​បណ្តោយ​ផ្លូវ​៣៨៤ សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។

ក្រុម​អ្នក​ដឹក​ជញ្ជូន​តាម Online របស់​ក្រុមហ៊ុន Foodpanda នាំ​គ្នា​មក​តវ៉ា នៅ​មុខ​ក្រុមហ៊ុន ដោយសារ​តែ​ក្រុមហ៊ុន​ខាងលើ​បាន​ទម្លាក់​តម្លៃ​ដឹក​របស់​ពួក​គាត់ ទើប​ធ្វើ​ឲ្យ​ពួក​គាត់​ទាំងអស់​គ្នា មិន​សុខចិត្ត​នឹង​ការ​ទទួលយក​ក្នុង​តម្លៃ​ដែល​ក្រុមហ៊ុន​បាន​ទម្លាក់​ថ្លៃ​ដឹក​មក​ទាប​ខ្លាំង​ពេក គឺ​នៅ​សល់​ត្រឹមតែ 0.50 និង 0.35 ទើប​ធ្វើ​ឲ្យ​ពួក​គាត់​មិន​អាច​ទទួលយក​បាន ។

ក្រុម​អ្នក​ដឹក​ជញ្ជូន​របស់​ក្រុមហ៊ុន Foodpanda ចំនួន​ជាង ១០០​នាក់​បាន​នាំ​គ្នា​មក​តវ៉ា​នៅ​មុខ​ក្រុមហ៊ុន ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​អនុវត្តន៍​នៅ​គោលការណ៍​ចំនួន​៣​ចំណុច​ដូច​ខាងក្រោម ៖
ទី​១-​ទាមទារ​ឲ្យ​ដាក់​តម្លៃ​ដឹក​ជញ្ជូន​នៅ​ដូច​ដើម​វិញ​ក្រោម ១​គីឡូ 0.70 ចាប់ពី មួយ​គីឡូ​ឡើង​ទៅ​គិត​ចាប់ពី 1$ ។
ទី​២-​ជួយ​សម្រួល​ដល់​ម៉ោង​ការងារ​ឲ្យ​បាន​គ្រប់​ៗ​គ្នា ដោយ​គ្មាន​ការ​បែងចែក​កំរិត ។
ទី​៣-​ជួយ​សម្រួលការ​កំណត់​ទីតាំង​ហាង និង អ្នក​ទ​ទួ​កក​ម្ម៉​ង​ឲ្យ​បាន​ច្បាស់លាស់​ជូន​ពួក​គាត់ ។

បន្ទាប់​តំណាង​របស់​ក្រុមហ៊ុន Foodpanda​ចំនួន​២​នាក់​បាន​ចេញ​មក​និយាយ​ជាមួយ​ក្រុម​អ្នក​ដឹក​ជញ្ជូន​របស់​ខ្លួន ដោយ​សុំ​ព្យា​ពេល​រយៈពេល​៣​ថ្ងៃ ដើម្បី​ដោះស្រាយ​ជូន​ពួក​គាត់​ជាមួយ​ថៅកែ​ក្រុមហ៊ុន ។ ក្រោយ ពេល​មាន​តំណាង​ក្រុមហ៊ុន​និយាយ​បែប​នេះ​រួច​មក ពួក​គាត់​ទាំងអស់ បាន​នាំ​គ្នា​ចេញ​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន ដើម្បី​ឲ្យ​ក្រុមហ៊ុន​ដោះស្រាយ​ជូន​ពួក​គាត់ ៕