ភ្នំពេញ៖ ក្រវិលកំប៉ុងសំណាងដែលមានទឹកប្រាក់សុទ្ធ ៥ លានរៀលរបស់ស្រាបៀរ កម្ពុជាបានគាស់ចេញមកអស់១៨ក្រវិលរួចមកហើយរាប់ចាប់ពីថ្ងៃទី ៨ ដល់ ១៥ ខែមិថុនានេះ។

រង្វាន់៥លានរៀលនេះបានប្រគល់ជូនអ្នកឈ្នះរួចរាល់ហើយដែលអ្នកឈ្នះមានមកពីក្រុងភ្នំពេញចំនួន ៨ នាក់ កំពង់ស្ពឺ ៣ នាក់ បាត់ដំបង ២ នាក់ ត្បូងឃ្មុំ១នាក់ ស្វាយរៀង ១ នាក់ បន្ទាយមានជ័យ ១ នាក់ កណ្តាល ១ នាក់ និង មកពីខេត្តតាកែវ ១ នាក់ផងដែរ។

ក្រវិលកំប៉ុងស្រាបៀរ កម្ពុជានៅមានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀតដែលរួមមានរង្វាន់ធំ រថយន្ត Porsche Macan ទឹកប្រាក់សុទ្ធ ៥០ លានរៀល ៥ លានរៀល ១០ ម៉ឺនរៀល ៥ ម៉ឺនរៀល ១ ម៉ឺនរៀល ៥ ពាន់រៀល និង ស្រាបៀរ កម្ពុជាច្រើនកំប៉ុងទៀត៕

ពិសា ស្រាបៀរ កម្ពុជាដោយការទទួលខុសត្រូវ!