បរទេស៖ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ អាជ្ញាធរសុខាភិបាលចិន បានប្រកាសថា នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ បានរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន៣២ករណីបន្ថែមទៀត ដោយក្នុងនោះ២៨ករណី ជាប្រភេទឆ្លងក្នុងស្រុក និង ៤ករណីទៀត នាំចូលពីបរទេស។

ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ បានចេញផ្សាយថា គណៈកម្មការសុខភាពជាតិចិន បានចេញរបាយការណ៍របស់ខ្លួនថា អ្នកឆ្លងជំងឺ COVID-19 ក្នុងស្រុកទាំង២៨ករណី គឺមានចំនួន២៥ករណីនៅរដ្ឋធានីប៉េកាំង និង៣ករណី នៅខេត្តហ៊ូប៉ី (Hebei) និង១ករណីខេត្តឡៅនីង (Liaoning) ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ប្រទេសចិនមានអ្នកឆ្លង COVID-19 សុរប ៨៣ ៣២៥ករណី ចំណែកតួលេខអ្នកស្លាប់នៅ ៤ ៦៣៤នាក់ដដែល៕