រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​មានរឿង​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​រវាង​លោក អ៉ឹម ជីវ៉ា និង​អ្នកលេង​បណ្តាញ​សង្គម Tik Tok ឈ្មោះ សុខា សុខា តាំងពី​ដើម​រហូត​មក​ធ្វើ​ឲ្យ​កក្រើក​ពេញ​បណ្តាញ​សង្គម​រហូត​ដល់​ថ្នាក់​ធ្វើ​ឲ្យ​លោក អ៉ឹម ជីវ៉ា ទម្លាយ​វី​ដេ​អូ​ច​រឹត​ពិត​របស់ សុខា ដែល​បង្ហាញ​ពី​ភាព​ក្រអឺតក្រទម​ធ្វើ​ឲ្យ​អ្នកលេង​បណ្តាញ​សង្គម​មួយ​ចំនួន​ហាក់​មិន​ពេញ​ចិត្តជា​ខ្លាំង ។ ជាក់ស្តែង​នៅ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២០ នេះ​លោក អ៊ឹម ជីវ៉ា ក៏​បាន​ទម្លាយ​មូលហេតុ​ពិត​នៅ​ពីក្រោយ​ការ​មិន​តបត​ជាមួយ សុខា ដែល​កន្លង​មក​បាន​ឡាយ​វី​ដេ​អូ​និយាយ​ពី​រូប​លោក​ឲ្យ​មហាជន​បានដឹង ។

តាម​ប្រភព​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក អ៉ឹម ជីវ៉ា បាន​បង្ហោះ​មុន​នេះ​ថា ៖«​ដោយ​មានការ​សំណូមពរ​ពី​បងប្អូន​ថា ហេតុ​អី​បង ជីវ៉ា មិន​ធ្វើការ​ឡាយ​តប​ទៅ​សុខា​វិញ​ចឹ​ង? ឬ​បង ជីវ៉ា ឯង​សម្តែង? ប្អូន​ៗ​ខ្លះ​មិន​ទាន់​បាន​ជួប​តារា TikTok ល្បី​ផង ម្នាក់​ៗ​គាត់​នាំ​គ្នា​រអ៊ូ​គ្រប់​គ្នា​ទៅ​ហើយ មាន​ដូច​ជា ប្អូន ស្រួយ , ប្អូន love riya, ប្អូន​តា​នៅ​បារាំង ។​ល​។ ចុះ​ទម្រាំ​បាន​រស់នៅ​រួមការ​ងារ​ជាមួយ​គ្នា​រយៈពេល រាប់​ខែ​ដូច​ពួក​ខ្ញុំ​ទៀត​និង​ទៅ​ជា​យ៉ាងណា ?​?​?​» ។

លោក​បាន​បន្ត​ថា ៖«​ពេល​សុខា​ជេ​ខ្ញុំ​ហេតុ​អី​ខ្ញុំ​មិន​ឡាយ​ជេ​វិញ ?​? ព្រោះ​ដោយសារ​តែ​ខ្ញុំ​ដឹង​ច​រិ​ក​សុខា​ច្បាស់​ណាស់​ថា​សុខា​ចង់បាន​អី​និង​សុខា​ខ្លាច​អី​.. ព្រោះតែ​ច​រិ​ក​និង​ហើយ​ដែល​ធ្វើ​អោយ​ខ្ញុំ​និង​ក្រុមការងារ​ដើ​ចេញពី​សុខា តែ​បង​សូម​អោយ​ប្អូន​ៗ​ដែល​មានមុខមាត់​កិត្តិយស​ដូច​ជា ប្អូន ស្រួយ , ប្អូន love Riya , និង​ប្អូន តា​នៅ​បារាំង ។ល។ សូមកុំ​ប្តឹង​អី បើ​ប្តឹង​ក៏​មិនដឹង​បាន​អី​មក​វិញ​ទេ វីវរ នាំ​អោយ​វ៉​ល់​ពេញ​គុក​ទៀត ! បើ​ខឹង​ខ្លាំង​ហៅ​ទៅ​ព្រមាន​ធ្វើ​កិច្ចសន្យា​ទៅ​បាន​ហើយ តែបើ​នៅ​តែ​ដដែល​ទៀត ចាត់ការ​តាម​ផ្លូវច្បាប់​ទៅ ! ចៀសវៀង កុំអោយ​គាត់​ឡាយ​ដោះ​ខោអាវ ឡាយ ជេ​ម៉ែឪ​គេ​ពេញ Facebook មើលទៅ​គឺជា​ទ​ង្វើ​អ​សិ​ល​ធម៌​ក្នុង​សង្គម​ណាស់​» ។

លោក​បាន​បន្ថែម​ទៀត​ថា ៖«​មក​ដល់​ម៉ោង​នេះ​ខ្ញុំ​នៅ​តែ​ទទួលស្គាល់​កំហុស​ខ្ញុំ​ថា ខ្ញុំ​អ្នក​ខុស​ដែល​កន្លង​មក​ហៅ សុខា មក​ភ្នំពេញ ដើម្បី​កែប្រែ​ជីវិត​ថ្មី អោយ​ក្លាយជា​មនុស្ស​ល្អ​ក្នុង​សង្គម តែ​ការ​កែប្រែ​របស់ខ្ញុំ​គឺ​មិន​អាច​កែ​សុខា​ទៅ​មុខ​បាន​មែន ហើយ​ក៏​គ្មាន​ពាក់ព័ន្ធ​គ្នា​អី​ទៀត​ដែរ តែបើ​បងប្អូន​ណា ចង់​យក​សុខា​ទៅ​កែ​បន្តរ​សូម​អញ្ជើញ​យក​ទៅ​កែ​ទៅ ហើយ​ខ្ញុំ​ក៏​ចូលរួម​អបអរសាទរ​ដែរ ហើយ​ខ្ញុំ​ក៏​ចាំ​មើល​អ្នកគ្រូ​ម្នាក់​ដែល​អ៊ួ​ត​ខ្លួន​ថា​និង​កែ​សុខា​អោយ​បាន ដោយ​ប្រើ​សំដី​វ៉ៃ​ប្រហារ​មក​លើ​ខ្ញុំ​និង​បងប្អូន​មួយ​ចំនួន​ទៀត តែ​ឥឡូវ​គាត់​កែ​បាន 5% ហើយ លឺ​អ្នកគ្រូ​វែ​នតា និង​និយាយ​ហើយ​ចង់​សើច បើ​អ្នកគ្រូ​កែ​សុខា​បាន ! ខ្ញុំ​ជូន​អ្នកគ្រូ 1000$ ! លុយ​នេះ​ទុក​សំរាប់​ជូន​អ្នកគ្រូ​ទៅ​បើក​ថ្នាំ​នៅ​មន្ទី​ពេទ្យ​រុ​ស្ស៊ី​ផ្នែក​ជំងឺផ្លូវចិត្ត ! ចង់​ប្រាប់​អ្នកគ្រូ​ថា អ្នកគ្រូ​កុំ​ភ្លេច​ហៅ​សុខា​អោយ​នៅផ្ទះ​ជាមួយ​ដូច​ខ្ញុំ​ផង បើ​ចឹ​ង​ជួយ​សុខា កុំ​យក​សុខា​ទៅ​ដើម្បី​តែ​ជួយ​ឡាយ​លក់​ខោអាវ​ណា ព្រោះ​អ្នកគ្រូ​ចាស់​ហើយ កុំ​អំនួត​ដូច​សុខា​ពេក ធ្វើ​បាន​ចាំ​និយាយ បើ​មិន​ទាន់​ស្គាល់​ច​រិ​ក​សុខា​ពិត​កុំ​អាល​អ៊ួ​ត​ប្រយ័ត្ន​ក្អួត​ឈាម​ដូច អ៉ឹម ជីវ៉ា ។ ខ្ញុំ​ចាំ​មើល​តែ​អ្នកគ្រូ​ទេ អ្នកគ្រូ​អើយ » ៕