ភ្នំពេញ៖ កម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃរបស់សែលកាត បានបន្តរកឃើញអ្នកមានសំណាងម្នាក់ទៀតហើយ ដោយឈ្នះនូវទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់ទៅ ១០០ ០០០ ដុល្លារ ។ លោក ដែក សុវណ្ណថា គឺជាអ្នកឈ្នះរង្វាន់ចុងក្រោយគេ ដោយលោកមានសំណាងបានឈ្នះនៅក្នុងកម្មវិធីចាប់រង្វាន់ផ្ទាល់ប្រចាំថ្ងៃរបស់សែលកាត នាថ្ងៃអង្គារ ទី ១៦ ខែមិថុនា ឆ្នាំ ២០២០។

ក្នុងអំឡុងពេលនៃការផ្សាយផ្ទាល់លើទំព័រ YouTube របស់សែលកាត ដែលបានពន្យាពេលការ Live ចាបរង្វាន់រហូតដល់ម៉ោង ៩ យប់ ក្រុមការងាររបស់ សែលកាត បានតេទៅភ្លាមៗពីការឈ្នះរង្វាន់ដ៏មហាសំណាងនេះ ប៉ុន្តែ លោក ដែក សុវណ្ណថា និងគ្រួសារមិនជឿថារូបលោកពិតជាមានសំណាងបានឈ្នះរង្វាន់មែននោះទេ។ បន្ទាប់ពីស្តាប់ការពន្យល់យ៉ាងច្បាស់លាស់ដោយពិធីកររបស់សែលកាត និងការបញ្ជាក់បន្ថែមពីកូនប្រសារស្រីរបស់គាត់ ទីបំផុត គាត់ក៏ជឿជាក់ថា រូបគាត់ពិតជាអ្នកមានសំណាងឈ្នះរង្វាន់ពីកម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ ពិតប្រាកដមែន!

លោក ដែក សុវណ្ណថា បានថ្លែងឱ្យដឹងថា៖ «ខ្ញុំមានអារម្មណ៍រន្ធត់ខ្លាំងណាស់ នៅពេលដែលដឹងថាខ្ញុំបានឈ្នះរង្វាន់នេះ ហើយខ្ញុំសឹងតែមិនជឿខ្លួនឯងទេថាវាគឺជាការពិត។ យ៉ាងណាមិញ ខ្ញុំសូមថ្លែងអំណរគុណចំពោះក្រុមហ៊ុនសែលកាតនូវឱកាសដ៏មហាពិសេសនេះ ព្រោះថាក្នុងអំឡុងពេលនេះ យើងគ្រប់គ្នាកំពុងតែជួបការលំបាកផ្នែកហិរញ្ញវត្ថុខ្លាំងណាស់។ វាពិតជានឹកស្មានមិនដល់សោះ ថាខ្ញុំអាចឈ្នះនូវប្រាក់រង្វាន់ ដែលមានចំនួនច្រើនសន្ធឹកសន្ធាប់បែបនេះ។ ខ្ញុំសូមអរគុណជាថ្មីម្តងទៀត”។

លោក ដែក សុវណ្ណថា គឺជាអ្នកឈ្នះរង្វាន់១០០ ០០០ ដុល្លារ លើកទី ២៤ នៃកម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃរបស់ក្រុមហ៊ុនសែលកាត ក្នុងឆ្នាំនេះ។ គាត់មានមុខរបរជាគ្រូបង្រៀននៅក្នុងទីក្រុងភ្នំពេញ។ ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុនបាននាំយករង្វាន់ទៅប្រគល់ជូនគាត់ដល់គេហដ្ឋាន នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍ទី ១៨ ខែមិថុនា។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា លោកពិតជាមានអារម្មណ៍រំភើបរីករាយជាខ្លាំងជាមួយនឹងការឈ្នះរង្វាន់ពីកម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ ។ “វាពិតជាអស្ចារ្យណាស់ដែលក្រុមហ៊ុនសែលកាត អាចចូលរួមជួយផ្លាស់ប្តូរជីវិតរបស់បងប្អូនខ្មែរយើងបាន ជាមួយឱកាសនៃការឈ្នះនូវរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ ហើយអ្វីដែលមិននឹកស្មានដល់នោះ គឺយើងបានសែ្វងរកឃើញអ្នកឈ្នះរង្វាន់ធំចំនួនពីរនាក់ នៅក្នុងកំឡុងពេលគៀកៗគ្នា! ខ្ញុំក៏សូមចូលរួមអបអរសាទរជាមួយលោក ដែក សុវណ្ណថា និងក្រុមគ្រួសាររបស់គាត់នូវការឈ្នះរង្វាន់ដ៏មហាសំណាងនេះ។ សែលកាត គឺជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ល្អផ្តាច់គេនៅក្នុងប្រទេសកម្ពុជា ដូច្នះហើយ ដើម្បីថ្លែងអំណរគុណចំពោះភាពស្មោះស្ម័គ្ររបស់អតិថិជន សែលកាត ក៏មានមោទនភាពក្នុងការផ្តល់ជូននូវរង្វាន់លើកទឹកចិត្តសម្រាប់ការគាំទ្ររបស់ពួកគាត់ដូចគ្នា” ។

គួររំលឹកផងដែរ លោក ខឹម សារ៉ន គឺជាអ្នកឈ្នះរង្វាន់នៅក្នុងពេលថ្មីៗនេះ ពីកម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃដ៏ពេញនិយមរបស់សែលកាត។ អតីតប្រធានមន្ទីរសុខាភិបាលប្រចាំខេត្តព្រះសីហនុរូបនេះ មានសំណាងបានឈ្នះរង្វាន់ដ៏អស្ចារ្យនេះ នៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២០ ។

កម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ របស់សែលកាត គឺជាប្រម៉ូសិនពិសេសមួយ ដែលឱ្យអតិថិជនសែលកាតទាំងអស់ មានឱកាសឈ្នះប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់ទៅ ១ម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃ។ ក្នុងករណីដែលមិនមានអ្នកឈ្នះប្រចាំថ្ងៃ នោះប្រាក់រង្វាន់ដែលនៅសល់ នឹងត្រូវយកទៅបូកបញ្ចូលនៅថ្ងៃបន្ទាប់ ដែលនឹងបង្កើតបានជាប្រាក់រង្វាន់សរុបដ៏សម្បើមអស្ចារ្យ។

ប្រសិនបើចាប់អារម្មណ៍ចង់ចូលរួមលេងជាមួយកម្មវិធីផ្សងសំណាងប្រចាំថ្ងៃនេះ អ្នកអាចតេទៅលេខ 8888 ឬផ្ញើសារ “10K” ទៅកាន់ 8888 ហើយបន្ទាប់មក អ្នកនឹងទទួលបានលេខផ្សងសំណាងទាំង ៦ ខ្ទង់។ អ្នកឈ្នះ នឹងត្រូវប្រកាសជារៀងរាល់ថ្ងៃនៅម៉ោង ៦ ល្ងាច នៅលើទំព័រ YouTube របស់ក្រុមហ៊ុនសែលកាត៕