ភ្នំពេញ៖ លោក អ៊ីង អឿន ដែលមានដើមកំណើតនៅខេត្តតាកែវ ប៉ុន្តែរស់នៅជាមួយក្រុមគ្រួសារនៅខេត្តត្បូងឃ្មុំ បែរជាមានសំណាងគាស់ឈ្នះទឹកប្រាក់៥០លានរៀលនៅទឹកដីបាវិត ខេត្តស្វាយរៀង ដែលជាកន្លែងលោកធ្វើការប្រចាំថ្ងៃឯណោះទៅវិញ។

លោករៀបរាប់ពីហេតុការណ៍នៃការត្រូវរង្វាននោះថា៖ «ខ្ញុំគាស់វើក WURKZ ភ្លាម មិនទាន់បានពិនិត្យមើលក្រវិលកំប៉ុងភ្លាមៗទេ ព្រោះប្រញាប់ផឹក និងអាលចូលធ្វើការវិញ។ ដល់តែម៉ោងប្រហែល១២ថ្ងៃត្រង់ ហូបបាយរួចបានខ្ញុំយកក្រវិលចេញពីហោប៉ៅអាវមកមើល។ ដោយសារភ្នែកមើលមិនច្បាស់ទើបគិតថា ឈ្នះបានត្រឹម៥ពាន់រៀល ទើបខ្ញុំហុចឲ្យប្រពន្ធខ្ញុំជួយមើលក៏ស្រាប់តែគាត់ស្រែកភ្លាត់សំឡេងថា ឈ្នះបាន៥០លាន ទើបទាំងខ្ញុំ និងអ្នកធ្វើការជាមួយ ដែលនៅជិតនោះស្ទុះមកជួយមើល អររំភើបគ្រប់ៗគ្នា។

លោកអឿន គាស់ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ មានសំណាងនៅថ្ងៃទី០៩ ខែមិថុនា វេលាម៉ោង ៩:៣០ នាទីព្រឹក ហើយទឹកប្រាក់នេះលោកនឹងយកទៅទិញដីដែលបានសួរថ្លៃហើយនៅឯខេត្តត្បូងឃ្មុំ ជាស្រុកកំណើតភរិយារបស់លោក ដើម្បីធ្វើផ្ទះឲ្យធំល្មមទុកសម្រាប់ជាដំបូលដ៏កក់ក្តៅសម្រាប់គ្រួសារ៕