ភ្នំពេញ៖ អ្នកដំណើរដែលឆ្លងកាត់មជ្ឈមណ្ឌលពាណិជ្ជកម្មណូរ៉ោម៉ល ស្ថិតនៅលើមហាវិថីព្រះនរោត្តម ប្រហែលជាសង្កេតឃើញភាពអ៊ូរអរ ដែលកើតឡើងនៅមុខផ្សារទំនើបនេះអស់រយៈពេល៣ថ្ងៃហើយ ចាប់តាំងពីថ្ងៃទី ៩ រហូតដល់ថ្ងៃទី ១១ មិថុនាមក ហើយអាចនឹងងឿងឆ្ងល់ថាមានអ្វីកើតឡើងនៅទីនោះ។

ជាក់ស្តែង អ្វីដែលបានកើតឡើងនោះ គឺក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានរៀបចំកម្មវិធីប្រគល់ រង្វាន់ម៉ូតូ Zoomer X ចំនួន ១០០គ្រឿង ទៅដល់គូស្នេហ៍ដែលឈ្នះបានរងា្វន់ពីការចាប់ឆ្នោតរង្វាន់អាពាហ៍ពិពាហ៍ស្រាបៀរ កម្ពុជាដែលពួកគេបានទិញសម្រាប់ទទួលភ្ញៀវក្នុងថ្ងៃពិសេស រប់សពួកគេកន្លងមក។

រីឯលោកស្រី ប៉ិច សុភី និង ស្វាមី ធន់ បូរី មកពីខេត្តកំពង់ចាម ក៏បានសម្តែងក្តីរំភើបថា៖ « ពួកខ្ញុំគ្រាន់តែឭថាក្រុមហ៊ុនគេចាប់បានឈ្មោះត្រូវរង្វាន់ម៉ូតូ ខ្ញុំអរអើយអរ ព្រោះចិត្តកំពុងស្រលាញ់ម៉ូតូ Zoomer X នេះផង ណាមួយរាល់ថ្ងៃកំពុងជិះម៉ូតូចាស់ ហើយស្រមៃថានឹងសន្សំលុយទិញម៉ូតូម៉ាកហ្នឹងជិះតែម្តង ស្រាប់តែមកមានសំណាងពីស្រាបៀរ កម្ពុជា នេះបានហៅថាលាភចំៗតែម្តង»។

ហើយកម្មវិធីប្រគល់រង្វាន់នេះក៏បានរួមបញ្ចូលអ្នកដែលឈ្នះរង្វាន់ដំណើរកម្សាន្តទៅចក្រភព អង់គ្លេសពីក្រវិលកំប៉ុងស្រាបៀរ កម្ពុជា ចំនួន ៤៧ នាក់ផងដែរ ដោយអ្នកឈ្នះរង្វាន់ក្រវិល កំប៉ុងនេះទទួលបានម៉ូតូ Zoomer X 1គ្រឿងជំនួសអោយដំណើរកម្សាន្តវិញ។

លោក អែ រំដោះ មកពីខេត្តបាត់ដំបង អ្នកឈ្នះរង្វាន់ដំណើរកម្សាន្តដែលប្តូរមកជារង្វាន់ម៉ូតូបានបង្ហាញចំណាប់អារម្មណ៍វិជ្ជមានយ៉ាងដូច្នេះថា៖ «ខ្ញុំពិតជាសូមកោតសរសើរ និង អរគុណដល់ក្រុមហ៊ុនស្រាបៀរ កម្ពុជា នូវទំនួលខុស ត្រូវ ដែលក្រុមហ៊ុនបានផ្តល់ជូនរូបខ្ញុំផ្ទាល់ ក៏ដូចជាអតិថិជនផ្សេងទៀតដែលខកខានមិនអាចធ្វើដំណើរកម្សាន្តនៅចក្រភពអង់គ្លេសបានហើយក្រុមហ៊ុននៅតែប្រកាន់នូវទំនួលខុសត្រូវខ្ពស់ដោយបានបន្តប្តូរង្វាន់នេះទៅជាម៉ូតូ Zoomer X វិញ។ ខ្ញុំពិតជាសប្បាយចិត្តជាមួយការផ្លាស់ប្តូរនេះ និង ពេញចិត្តទទួលយកដោយសេចក្តីរីករាយជាទីបំផុត»៕