រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៥​ខែ ដើមឆ្នាំ​២០២០​នេះ កម្ពុជា​បាន​នាំ​ចេញ​ទៅ​ក្រៅប្រទេស បាន​ប្រមាណ​ជាង​៣៥,០០០​តោន នេះ​បើ​តាម​ផេ​ក​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ។

ឯកឧត្តម វេ​ង សា​ខុន បាន​លើក​ឡើង​ថា ខេត្ត​ត្បូងឃ្មុំ ជា​ខេត្ត​មួយ​ក្នុង​ចំណោម​បណ្តា​ខេត្ត​មួយ​ចំនួន នៅ​តាម​ដង​ទន្លេមេគង្គ និង​បា​សាក់ និង​បណ្តា​ខេត្ត​នៅ​ជាប់​ព្រំដែន​ថៃ បាន​និង​កំពុង​ចូលរួម​ផលិត​ពោតក្រហម​សម្រាប់​ផលិត​ចំណី​សត្វ ។

ជា​ទូទៅ​ប្រជា​កសិករ​នៅ​ក្ន​ង​ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​មួយ​ចំនួន នៅ​តាម​ដង​ទន្លេមេគង្គ និង​ទន្លេ​ប្រា​សាក់ រួម​និង​បណ្តា​ខេត្ត​នៅ​ជាប់​ព្រំដែន​ថៃ បាន​និង​កំពុងធ្វើការ​ដាំ​ដុះ​ដំណាំ​ពោតក្រហម​សម្រាប់​ផលិត​ចំណី​សត្វ ។

ខេត្ត​ត្បូងឃ្មុំ​ មានស្រុក​ក្រូចឆ្មារ ស្រុក​ត្បូងឃ្មុំ ស្រុក​មេមត់ និង​ស្រុក​អូរ​រាំង​ឪ ដែល​មាន​ផ្ទៃដី​សរុប​ប្រមាណ ១០,៧៩០ ហិ​កតា ក្នុង​នោះ គឺ​បាន​ដាំ​ដុះ​ក្នុង​រដូវប្រាំង​ចំនួន ៦,៨៥៥ ហិ​កតា នៅ​ស្រុក​ក្រូចឆ្មារ និង​ស្រុក​ត្បូងឃ្មុំ ដែល​ផ្តល់​ទិន្នផល​ជា​មធ្យម ៥,៤០​តោន ក្នុង​១​ហិ​កតា និង​រដូវវស្សា​ចំនួន ៣,៩៣៥​ហិ​កតា ស្រុក​ក្រូចឆ្មារ ស្រុក​ត្បូងឃ្មុំ ស្រុក​មេមត់ និង​ស្រុក​អូរ​រាំង​ឪ ដែល​ផ្តល់​ទិន្នផល​ជា​មធ្យម ៥,១២​តោន​ក្នុង​១​ហិ​កតា ។

បច្ចុប្បន្ន ក្នុង​ខេត្ត​ត្បូងឃ្មុំ មានពូជ​ពោត​ប្រមាណ​១០​ពូជ ត្រូវ​បាន​ប្រជា​កសិករ​ប្រើប្រាស់ ដែល​បាន​ផ្តល់​ទិន្នផល និង​គុណភាព​ផ្សេង​ៗ​គ្នា និង​ឆ្លើយ​តម្រូវការ​របស់​ទីផ្សារ​ដូច​គ្នា ។ រីឯ​បរិមាណ​ផល​សរុប​វិញ ក្នុង​មួយ​ឆ្នាំ​ៗ សម្រេច​បាន​ចំនួន​ប្រមាណ ៥៦,៧៥០​តោន គិត​គ្រាប់ពោត​ស្ងួត ។

ប្រជា​កសិករ​នៅ​ខេត្ត​ត្បូងឃ្មុំ​បាន​ធ្វើការ​ផ្លាស់​ប្តូរ​ទម្លាប់​ពី​ការ​ដាំ​ដុះ​តាម​បែប​ប្រពៃណី មក​ទទួលយក​ការ​ដាំ​ដុះ​តាម​បច្ចេកទេស​ថ្មី ពី​មន្ត្រី​ជំនាញ​មន្ទីរ​កសិកម្ម ដូច​ជា​ការ​ជ្រើសរើស​ពូជ ការ​ប្រើប្រាស់​ប្រព័ន្ធ​ទុយោ​បាចសាច​ដែល​ប្រើប្រាស់​ទឹក​តិច ការ​ប្រើប្រាស់​ជី​ទ្រាប់​បាត ការ​ប្រើប្រាស់​ជី​បំប៉ន ការ​ប្រើប្រាស់​ថ្នាំ​កសិកម្ម ដែល​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ បាន​ធ្វើ​ឲ្យ​បរិមាណ​ផល​ពោត​មានការ​កើនឡើង​ពី​មួយ​ឆ្នាំ ទៅ​មួយ​ឆ្នាំ ។

ទន្ទឹម​នោះ ការ​ប្រមូល​ផល ក៏​ត្រូវ​បាន​ផ្លាស់​ប្តូរ ពី​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​មនុស្ស​ទាំងស្រុង មក​ប្រើ​ម៉ាស៊ីន ច្រូត​ពោត និង​ប្រឡេះ​គ្រាប់ពោត​ច្រក​កា​រ៉ុ​ង​តែ​ម្តង ដែល​ចំណេញ​ពេលវេលា ថវិកា កម្លាំង​ពលកម្ម និង​កាត់​បន្ថយ​ការ​ខាតបង់ ។ ក្នុង​ខេត្ត​ត្បូងឃ្មុំ ការ​ដាំ​ដុះ​ដំណាំ​ពោត​រដូវប្រាំង គឺ​អាច​ប្រមូល​ផល​នៅ​ចន្លោះ ខែកុម្ភៈ ដល់​ខែមេសា និង​រដូវវស្សា ប្រមូល​ផល​នៅ​ចន្លោះ​ខែកក្កដា ដល់​ខែកញ្ញា ។

ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​លំបាក​របស់​ប្រជា​កសិករ លើ​កា​រស​ម្ងួ​ត និង​ជង្រុក ក្នុង​ការ​ស្តុក​ពោត ក្រោយ​ការ​ប្រមូល​ផល នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ឡ​ស​ម្ងួ​ត​ពោត​មួយ​ចំនួន ត្រូវ​បាន​បង្កើត​ឡើង នៅ​តាម​លំនៅ​ដ្ឋា​ន ជាក់ស្តែង នា​ពេល​បច្ចុប្បន្ន​នេះ មាន​ឡ​ស​ម្ងួ​ត​ពោត​ចំនួន ៧​ឡ ក្នុង​ខេត្ត​ត្បូងឃ្មុំ នៅ​ក្នុងស្រុក​ក្រូចឆ្មារ​ចំនួន ៥​ឡ និង​ស្រុក​ត្បូងឃ្មុំ ចំនួន ២​ឡ ដែល​មាន​សមត្ថភាព​ស​ម្ងួ​ត​គ្រាប់ពោត​ពី ១,៥០០ តោន​ទៅ ៣,០០០ តោន ក្នុង​មួយ​ឡ ក្នុង​មួយ​ឆ្នាំ ។ ទោះបី​ឡ​ស​ម្ងួ​ត​ទាំងនោះ មិន​ទាន់​មាន​ភាព​ស្វ័យប្រវត្តិ តែ​វា​បាន​ចូលរួម​ចំណែក​កាត់​បន្ថយ​ការ​លំបាក​របស់​កសិករ ជា​ពិសេស​ថ្លៃដើម​ផលិត ៕