សៀមរាប៖ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋបានឱ្យដឹងថា ត្រីយក្សនៅកស្សិណប្រាសាទបាគង បានចាប់ផ្តើមងាប់បណ្តើរៗ ដោយសាររីងទឹកនៅរដូវប្រាំង។

ប្រជាពលរដ្ឋបានបង្ហាញការព្រួយបារម្ភ ប្រសិនបើសមត្ថកិច្ចមិនអើពើទេ ត្រីយក្សអាចបាត់បង់អស់ពីប្រសាទបាគង ម្យ៉ាងទៀត ត្រីដែលងាប់ហើយ គេអាចយកទៅធ្វើម្ហូបបាន ឬអាចយកទៅកប់ តាមតែការយល់ឃើញ របស់អ្នកមានសមត្ថកិច្ច។ ជាមួយគ្នានោះ ប្រជាពលរដ្ឋ និងព្រះសង្ឃ បានជីករណ្តៅកប់ត្រីយក្សធំៗដែលបានងាប់ចំនួនប្រមាណ ១១ ត្រី។​

បន្ថែមពីនេះ ប្រជាពលរដ្ឋ ក៏ស្នើសុំឱ្យអាជ្ញាធរអប្សរា ជួយមើលទឹកនៅកស្សិណប្រាសាទបាគង ដែលកំពុងតែរីងហួត ដោយសារដូវប្រាំង នាំឲ្យត្រីធំៗទម្ងន់ប្រហែលជាង ២០គីឡូ អាចនឹងត្រូវមនុស្សខិលខូចលួចចាប់ ឬលួចឆក់​។

យ៉ាងពាក់ព័ន្ធករណីនេះ ក៏មានមតិជាច្រើនបានសម្ដែងការមិនពេញចិត្ត និងសូមអោយអាជ្ញាធរ​គួរមានវិធានការដើម្បីការពារការបាត់បង់ត្រីយក្សទាំងនោះបន្តទៅទៀត ៕

សូមប្រិយមិត្តអញ្ជើញទស្សនាវីដេអូ ដូចខាងក្រោម៖