ឆាក្រអៅឈូកជាមួយសាច់ជ្រូក ឬបង្ការ គ្រឿងផ្សំ ៖

ផ្នែក​បន្លែ ៖ ក្រអៅឈូក និងស្លឹកខ្ទឹម ។

ផ្នែកសាច់ ៖ សាច់​ជ្រូក, ថ្លើមជ្រូក ឬបង្ការ ។

គ្រឿងទេស ៖ ស្ករត្នោត, ខ្ទឹមស(ចិញ្រ្ជាំឲ្យម៉ត់), ទឹកត្រី, ប្រេងខ្យង, ម្សៅស៊ុប ។

របៀបធ្វើ ៖ ដាំ​ខ្ទះឲ្យ​ក្តៅបន្ទាប់មកដាក់ប្រេងឆាចូល បន្ទាប់មកបំពងខ្ទឹមឲ្យក្រហម, ដាក់សាច់ ឬបង្ការចូល និងគ្រឿងផ្សំ​ចូល រួច​ដាក់​ក្រអៅឈូក​ចូល និងឆាវាឲ្យសព្វ ទុកចោលប្រហែល15នាទីសឹមដាក់​ស្លឹកខ្ទឹម​ចូល រួចជាការស្រេច ៕