រាជធានីភ្នំពេញ, ថ្ងៃទី​​​​ ០៥ ​ខែ​មិថុនា ឆ្នាំ២០២០ – ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលឈានមុខគេនៅក្នុងពិភពលោកបានប្រកាសនៅថ្ងៃនេះថាស្ថានីយប្រេងឥន្ធនៈ Caltex បានក្លាយជាបណ្តាញស្ថានីយប្រេងឥន្ធនៈដំបូងគេនៅប្រទេសកម្ពុជាដែលផ្តល់មធ្យោបាយក្នុងការទូទាត់តាមរយៈបច្ចេកវិទ្យា Contactless នៅទីតាំងចំនួន 18 របស់ស្ថានីយប្រេងឥន្ធនៈ Caltex ទូទាំងប្រទេស។ ឥឡូវនេះអតិថិជនទាំងអស់អាចធ្វើការទូទាត់ជាមួយ Visa កាត តាមរយៈ បច្ចេកវិទ្យា contactless នៅតាមស្ថានីយប្រេងឥន្ធនៈ Caltex បានយ៉ាងងាយស្រួល និងមានសុវត្ថិភាពដោយកាតស្ថិតនៅជាប់នឹងដៃរបស់លោកអ្នកជានិច្ច។

ការដាក់អោយ​ប្រើប្រាស់ការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា Contactless នៅតាមស្ថានីយប្រេងឥន្ធនៈ Caltex នឹងផ្តល់នូវបទពិសោធន៍នៃការទូទាត់ប្រាក់ដ៏លឿនរហ័ស ងាយស្រួល និងមានសុវត្ថិភាពជាងមុន សម្រាប់អ្នកបើកបរយានយន្ត​ ដែលមានបំណងចង់ចាក់សាំង ឬក៏ទិញទំនិញជាមួយ Visa កាត។ សម្រាប់ Caltex ការទទួលយកការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា Contactless នឹងធ្វើអោយដំណើរការនៃការទូទាត់កាន់តែលឿន ជួយកាត់បន្ថយការរង់ចាំ​ មិនចាំបាច់ចាកចេញពីយាន្តជំនិះ និងផ្តល់នូវប្រសិទ្ធភាពនៃប្រតិបត្តិការកាន់តែប្រសើរជាងមុន។

អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “ខ្ញុំជឿជាក់ថាគ្មាននរណាម្នាក់ចង់រង់ចាំដើម្បីធ្វើការទូទាត់ប្រាក់ក្នុងកំឡុងពេលមានអតិថិជនច្រើន និង​មានភាពមមាញឹកនោះទេ ជាពិសេសគឺក្នុងពេលមេឃកំពុងក្តៅ ឬកំពុងភ្លៀងជាដើម។ ជាមួយនឹងការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា Contactless ដោយគ្រាន់តែប៉ះកាតជាមួយម៉ាស៊ីនឆូតកាតភ្លាម ទូទាត់បានភ្លាម វាពិតជាមានភាពងាយស្រួល និងមានសុវត្ថិភាព​ រួចលោកអ្នកអាចបន្តដំណើរបានយ៉ាងឆាប់រហ័ស​។ ​យើងរីករាយក្នុងភាពជាដៃគូរជាមួយ​ក្រុមហ៊ុនប្រេងឥន្ធនៈ ​Caltex ​ ដែលនឹងផ្តល់ជូនអតិថិជននៅក្នុងប្រទេសកម្ពុជានូវមធ្យោបាយដ៏ទំនើប និងកាន់តែងាយស្រួលក្នុងការទូទាត់ប្រាក់ក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។”

ក្នុងរយៈពេលពីរខែខាងមុខនេះ ម្ចាស់ Visa កាត ដែលប្រើការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា Contactless នឹងទទួលបានការផ្តល់ជូនពិសេស នៅស្ថានីយប្រេងឥន្ធនៈ ​Caltex ទាំង 18ស្ថានីយ ដែលមានការទូទាត់ជាមួយបច្ចេកវិទ្យា Contactless នៅកន្លែងចាក់សាំង ដោយគ្រាន់តែចំណាយចាក់ប្រេងឥន្ធនៈអស់ចាប់ពី ២០ដុល្លារក្នុងវិក្កយបត្រតែមួយ នឹងទទួលបានការបញ្ចុះតម្លៃ ៣ដុល្លារ ភ្លាមៗ។ ការផ្តល់ជូននេះមានសុពលភាពចាប់ពីថ្ងៃទី៨ ខែមិថុនា រហូតដល់ចុងខែកក្កដា ឬរហូតដល់រង្វាន់អស់ពីស្តុក។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។ សូមសាកសួរព័ត៌មានលម្អិតនៅតាមសាខាប្រេងឥន្ធនៈ ​Caltex ដែលមានការផ្សព្វផ្សាយពីកម្មវិធីពិសេសនេះ។

លោក Daniel​ Hwang ប្រធានផ្នែកផលិតផលនៃ ក្រុមហ៊ុន ឈេហ្វរ៉ុន កម្ពុជា លីមីតធីត បានមានប្រសាសន៍ថា “នៅស្ថានីយប្រេងឥន្ធនៈ Caltex យើងយកចិត្តទុកដាក់លើការផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មប្រេងឥន្ធនៈល្អឥតខ្ចោះជូនដល់អតិថិជន ហើយផ្នែកមួយដែលយើងគិតគូផងដែរនោះ គឺការធានា និងផ្តល់ជូននូវការទូទាត់ដ៏មានប្រសិទ្ធិភាព និងងាយស្រួលសម្រាប់អ្នកបើកបរយានយន្ត និងទោចក្រយានយន្ត។ ​ដូច្នេះយើងមានសេចក្តីសោមនស្ស ដែលបានសហការជាមួយក្រុមហ៊ុន Visa ដើម្បីត្រួសត្រាយផ្លូវក្នុងការដាក់ឲ្យមានការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា Contactless នៅតាមស្ថានីយប្រេងឥន្ធនៈរបស់យើងនៅក្នុងប្រទេសកម្ពុជា។ បច្ចេកវិទ្យាថ្មីនេះនឹងអនុញ្ញាតឲ្យអតិថិជនរបស់យើងដែលជាម្ចាស់ Visa កាត អាចចាក់ប្រេងឥន្ធនៈ ហើយទូទាត់បានលឿន និងសុវត្ថិភាព ដោយគ្រាន់តែប៉ះកាតជាមួយម៉ាស៊ីនឆូតកាត មិនចាំបាច់ចុះហត្ថលេខា ឬក៏បញ្ចូលលេខកូដសម្ងាត់ (Pin) នោះទេ” ។

ការទូទាត់តាមរយៈបច្ចេកវិទ្យា Contactless អាចឲ្យម្ចាស់កាតធ្វើការទូទាត់តាមរយៈការប្រើប្រាស់ កាត​ឥណទាន កាតឥណពន្ធ​ និងកាតបង់ប្រាក់របស់ Visa ដែលចេញដោយធនាគារ។ គុណសម្បត្តិមួយក្នុងចំណោមគុណសម្បត្តិធំៗនៃការទូទាត់នេះ គឺអតិថិជនអាចកាន់កាតជាប់នឹងដៃជានិច្ចក្នុងពេលប្រតិបត្តិការ។ ហើយម្យ៉ាងវិញទៀត អតិថិជនមិនតម្រូវឲ្យចុះហត្ថលេខា ឬវាយលេខកូដសម្ងាត់ (Pin) ចំពោះប្រតិបត្តិការដែលមានចំនួនទឹកប្រាក់រហូតដល់៥០ដុល្លារ ដែលនេះជាហេតុឱ្យពួកគេចំណាយពេលតិចតួចបំផុតនៅក្នុងស្ថានីយប្រេងឥន្ធនៈ ហើយអាចបន្តដំណើរពីគោលដៅ A ទៅគោលដៅ B ​បានកាន់តែលឿន។

ទោះបីសេដ្ឋកិច្ចកម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើសាច់ប្រាក់ក៏ដោយ វិធីសាស្រ្តថ្មីក្នុងការទូទាត់ប្រាក់តាមរយៈប្រព័ន្ធអេឡិចត្រូនិចក៏កំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ផងដែរ។ ផ្អែកលើការសិក្សា មួយចុងក្រោយរបស់ Visa អំពីឥរិយាបថក្នុងការទូទាត់ប្រាក់របស់អតិថិជន មួយភាគបីនៃប្រជាជនកម្ពុជា (ស្មើនឹង៣៣ភាគរយ) ចាប់អារម្មណ៍លើការប្រើប្រាស់កាតដែលទូទាត់តាមរយៈបច្ចេកវិទ្យា Contactless ហើយជាងមួយភាគបី (ស្មើនឹង៣៦ភាគរយ) ចាប់អារម្មណ៍ក្នុងការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនដើម្បីទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា Contactless។

អ្នកស្រី ម៉ូនីកា បានមានប្រសាសន៍បន្ថែមទៀតថា “នៅក្រុមហ៊ុន Visa ពួកយើងតែងតែស្វែងរកនូវវិធីសាស្ត្រថ្មីៗដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជនដើម្បីធ្វើការទូទាត់ប្រចាំថ្ងៃ​។ ព្រោះតែដូច្នេះហើយទើបក្រុមហ៊ុន Visa ផ្ដល់ជូននូវបច្ចេកវិទ្យាទូទាត់តាមរយៈប្រព័ន្ធ Contactless​​ នៅតាមស្ថានីយប្រេងឥន្ធនៈ។ ប្រជាជនកម្ពុជាបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការប្រើប្រាស់បច្ចេកវិទ្យាទូទាត់ប្រាក់តាមរយៈរបកគំហើញថ្មីៗ ដូច្នេះទើបពួកយើងរៀបចំបង្កើនការផ្ដល់សេវាទូទាត់តាមបច្ចេកវិទ្យាថ្មីៗ នៅតាមទីតាំងកាន់តែច្រើនសម្រាប់អតិថិជនប្រើប្រាស់កាតបាន យ៉ាងមានទំនុកចិត្ត​ នឹងអាចជួយជម្រុញវិស័យទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកនេះឲ្យបានកាន់តែទូលំទូលាយនៅក្នុងទីផ្សារ។”

# # #

អំពីក្រុមហ៊ុន Visa
Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូលតាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ជាមួយអ្នកប្រើប្រាស់ អាជីវករ និង​ជួយឲ្យសេដ្ឋកិច្ចមានការរីកចម្រើន។ បណ្តាញទំនើបឈានមុខគេបំផុតមួយរបស់ពិភពលោកគឺ VisaNet របស់យើង ផ្តល់ការទូទាត់ដែលអាចទុកចិត្តបាននិងមានសុវត្ថិភាពនៅទូទាំងពិភពលោក នឹងមានលទ្ធភាពគ្រប់គ្រងប្រតិបត្តិការជាង ៦៥,០០០ប្រតិបត្តិការក្នុងមួយវិនាទី។ ក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់ឥតឈប់ឈរលើការច្នៃប្រឌិត ដែលនេះជាកត្តាជម្រុញដល់ភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃការធ្វើពាណិជ្ជកម្មបែបឌីជីថលដែលបានផ្សារភ្ជាប់ទៅនឹងឧបករណ៍អេទ្បិចត្រូនិចណាក៏បាន សម្រាប់មនុស្សគ្រប់គ្នានៅគ្រប់ទីកន្លែង។ នៅពេលដែលពិភពលោកផ្លាស់ប្តូរពី analog ទៅឌីជីថលក្រុមហ៊ុន Visa ក៏កំពុងតែពង្រឹងលើស្លាកសញ្ញា ផលិតផល​ បុគ្គលិក និង បណ្តាញរបស់ខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយនឹងការផ្លាស់ប្តូរពាណិជ្ជកម្មនាថ្ងៃអនាគត។ ព័ត៌មានបន្ថែមសូម ចូលទៅកាន់គេហទំព័រ visa.com/blog និង @VisaNews.

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖
កញ្ញា ត្រាង ង្វៀន (Trang Nguyen)​
ក្រុមហ៊ុន Visa Worldwide Pte. Limited​
ទូរស័ព្ទ ៖ (84) 28 3520 7439
អ៊ីម៉ែល ៖ trang.nguyen@visa.com​

កញ្ញា គ្រី​ សុវណ្ណារី
ក្រុមហ៊ុន Red Dot (Cambodia) Co., Ltd តំណាងក្រុមហ៊ុន Visa Inc.
ទូរស័ព្ទ ៖ (855) 11 733 368
អ៊ីម៉ែល ៖ nary@reddot.com.kh

អំពី ក្រុមហ៊ុន ឈេហ្វរ៉ុន (ខេមបូឌា) លីមីតធីត
នៅក្នុង​ប្រទេស​កម្ពុជាក្រុមហ៊ុន ឈេហ្វរ៉ុន (ខេមបូឌា) លីមីតធីត​ បានធ្វើ​ទីផ្សារ​ម៉ាក​សញ្ញា Caltex ដែលជា​ម៉ាក​សញ្ញា​នាំមុខ​របស់ ឈេហ្វរ៉ុន នៅ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិក​និងតំបន់​មជ្ឈឹម​បូព៌ា និង​អាហ្រិក​។ ​ក្រុមហ៊ុនមានស្ថានីយប្រេងឥន្ធនៈ Caltex ចំនួន ២៨ កន្លែង​ ផ្សារ​លក់ទំនិញ​ Star Marts® ចំនួន ១៧​ កន្លែង និង​ហាង Coffee Plus ចំនួន ២២ កន្លែងក្នុង​ប្រទេស​កម្ពុជា​។ ផលិតផលប្រេងដូចជាប្រេងឥន្ធនៈ Caltex ជាមួយ Techron® ប្រេងម៉ាស៊ូតជាមួយ​ Techron® D និង ប្រេង​ម៉ាស៊ីន​ដូចជា Havoline® និង Revtex® ដែលមាននៅ​គ្រប់ស្ថានីយប្រេងឥន្ធនៈ ​ Caltex ទាំង​អស់​របស់​យើង​។
www.caltex.com/kh

ព័ត៌មានបន្ថែមពីក្រុមហ៊ុន ឈេហ្វរ៉ុន សូមទំនាក់ទំនងមកកាន់៖​
លោក​ សោម សុវត្ថារ៉ា​
Brand & Corporate Lead ​
Chevron (Cambodia) Limited ​​​
Tel​: (855)23223355 Ext. 1108
Fax​: (855)23223599 ​
Email​: somsovathara@chevron.com